​ដោយៈ សុផល / ភ្នំពេញ​៖ កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP11) នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ ដើម្បី​ពិនិត្យ​អំពី វឌ្ឍនភាព​ការងារ ដែល​បានរៀបចំ កន្លងមក និង​ពិភាក្សា អំពី​ទិសដៅ​ការងារ​បន្ត ដូចជា ផ្នែក​ខ្លឹមសារ និង​ឯកសារ​កិច្ចប្រជុំ ការងាររដ្ឋបាល ពិធីការ និង​ជាពិសេស​ការងារ បច្ចេកទេស​ព័ត៌មានវិទ្យា (ICT) សម្រាប់​ឆ្ពោះទៅ​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ភាពជា​ដៃគូ សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ (ASEP11) តាម​អន​ឡាញ ONLINE ឬ​ហៅថា​ប្រព័ន្ធ​និម្មិត (Virtual Meeting) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​។