ដោយៈបាយ័ន/សៀមរាបៈ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្តល់អំណោយជាសម្ភារមក ខេត្តសៀមរាប សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលព្យាបាលក្នុងក្រុងសៀមរាប

លោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១បានថ្លែង អំណរគុណចំពោះអំណោយដ៏ថ្លៃថ្លានិងបានបញ្ជាក់ថាសម្ភារទាំងនេះពិតជាបានរួមចំណែកយ៉ាងធំធេង ដល់អ្នកជំងឺ ហើយក៏ជាការលើកទឹកចិត្តដល់ពួកគាត់ផងដែរ៕សរន