ប្រភពច្បាស់ការណ៍បានប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២០ ខែកញ្ញា នេះថាពិតជាមានករណី ក្រុមជនខិលខូចមួយចំនួនក្នុងនោះមានទាំងឧកញ៉ានិងមន្ត្រីសាលាស្រុកតាំ្រកក់បានយកគ្រឿងចក្រឈូសឆាយដីរំលោភយកដីចង្កេះភ្នំមួយកន្លែងដែលជាដីរបស់សាលាហ្វឹកហ្វឺនតេជោសែន ជុំគីរី (ង៧០) ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះករណីនេះ អភិបាលស្រុកត្រាំកក់ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវ រួចរាល់ហើយ និង កំពុងតែធ្វើរបាយការណ៍ដាក់ជូនអភិបាលខេត្តតាកែវពិនិត្យនិងមានវិធានការ។