ដោយៈបាយ័ន/សៀមរាបៈ អនុវត្តតាម សេចក្តីសម្រេចលេខ១៦២/២១ សសរ របស់រដ្ឋបាលខេត្តសៀមរាបនា រសៀលថ្ងៃទី២០ខែ កញ្ញាឆ្នាំ២០២១នេះកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបបានធ្វើការបិទ ភូមិដូនទាវ ឃុំរលួស និង ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាភូមិសាស្ត្រត្រូវបានកំណត់ជា “តំបន់ក្រហម”ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បាននិយាយនៅព្រលប់ថ្ងៃទី២៩ ខែកញ្ញានេះថានេះគឺជាការបិទ បណ្ដោះអាសន្ន រយៈពេល ០១សប្ដាហ៍ ដោយគិតចាប់ពីវេលាម៉ោង១៣ :០០នាទីរសៀល នាថ្ងៃទី ២០ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញាខាងមុខក្នុងគោលបំណង ធានាដល់ ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី ៕សរន

រដ្ឋបាលខេត្តសៀមរាបៈចាប់ផ្តើមបិទខ្ទប់តំបន់ ភូមិដូនទាវ និងភូមិតាប្រាក់ ដែលជាភូមិសាស្ត្រត្រូវបានកំណត់ជា “តំបន់ក្រហម”(រូបថត រដ្ឋបាលខេត្ត)