ដោយ:ប.ជ័យ / បន្ទាយមានជ័យ :លោកបណ្ឌិតហ៊ុន ម់ាណែតប្រធានក្រុមការងារយុវជនកម្ពុជាបានផ្តល់ស្បែកជើងកវែង ដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យដែរ ។

មន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យឱ្យដឹងកាលពីថ្ងៃទី២០ខែកញ្ញាថា លោកអ៊ុំ រាត្រី ប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនិងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា(ថ្នាក់កណ្តាល) បានទទួលអំណោយជាស្បែកជើក វែងសម្រាប់ចុះទឹកចំនួន២០០គូ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោកស្រីពេជ ចន្ទមុន្នី ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ តាមរយៈ លោក ប៉ាន់ខែម ប៊ុនថន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង ជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ ។

លោក អ៊ុំ រាត្រី បានឱ្យដឹងថាក្នុងនាមក្រុមការងារយុវជនគណបក្សខេត្តបន្ទាយមានជ័យសូមគោរពថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ និងសូមធានាថា នឹងផ្តល់ស្បែកជើងខាងលើដល់យុវជនសម្រាប់ប្រើប្រាសឱ្យចំគោលដៅ មានការសង្គ្រោះពលរដ្ឋពីទឹកជំនន់និងហេតុការណ៍ផ្សេងៗ ៕សរន