ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រកាស ពីការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័ស ចំនួន ៨នាក់ ជាសះស្បើយ ៣១ នាក់ និង មិនមានអ្នកស្លាប់ថ្មីទេ។
អ្នកដែលវិជ្ជមានកូវីដ ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង , មណ្ឌលព្យាបាល សាលាបឋមសិក្សា គំរូក្រុង , មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុនសែន ទឹកហូត , មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និងមណ្ឌលវិទ្យាល័យ ហ៊ុនសែន បរិបូណ៌ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ មកដល់ពេលនេះ ខេត្តកំពង់ ឆ្នាំង មានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ៣.២៦៥ នាក់ , អ្នកដែលបានជា សះស្បើយ សរុប ចំនួន ២.៧៨៥ នាក់ , អ្នកស្លាប់សរុបចំនួន ៩៦ នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ៣៨៤ នាក់ ៕/V