ដោយ:បាយ័ន/សៀមរាបៈ លោកសាម ឡន ចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណថ្នាក់កិត្តិយស និង ព្រះសុមង្គលសីលាចារ្យព្រះមេគណខេត្ត សៀមរាបព្រមទាំងជាព្រះគ្រូសូត្រស្តាំវត្តរាជបូណ៌បាននិមន្តដឹកនាំព្រះសង្ឃវត្តរាជបូណ៌នាំនូវគ្រឿងឧបភោគបរិភោគទៅ ជូនដល់លោកចៅសង្កាត់សាលាកំរើក។

លោកចៅសង្កាត់បន្តថា នេះជាសកម្មភាពដើម្បីជួយដល់ប្រជាពុទ្ធបរិស័ទ្ធដែលកំពុងធ្វើចត្តាឡីស័កចំនួន ២០គ្រួសារ ក្នុងសង្កាត់។លោកថា អំណោយទាំងនេះនឹងចែកជូនក្នុងមួយគ្រួសារនឹងទទួលបានរួមមាន អង្ក ២៥គីឡូក្រាម មីមួយ កេស ទឹកត្រីទឹកស៊ីអ៊ីវមួយយួរ អំបិល ១០កញ្ចប់ ត្រីខពីរយួរ ម៉ាសពីរប្រអប់ ប្រាក់ប្រាំបីម៉ឺនរៀល ស្ករសមួយកញ្ចប់ ៕សរន