ដោយៈ ជា សីហៈ/ភ្នំពេញៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃមយយ នៅភ្នំគូលែន ខេត្តសៀមរាប បានកំពុងតែខិតខំអភិរក្សនិងសង្រ្គោះសត្វព្រៃមួយចំនួន ជាពិសេសគឺសត្វស្លាប ។

មជ្ឈមណ្ឌលនេះបានអះអាងថា ជារៀងរាល់ថ្ងៃ អ្នកថែទាំសត្វរបស់មជ្ឈមណ្ឌលបានរៀបចំចំណីអាហារជាច្រើនដើម្បីដាក់ឱ្យសត្វដែលស្ថិតនៅក្រោមការថែទាំរបស់មជ្ឈមណ្ឌល។

តាមរយៈរូបភាពទាំងនេះ តើលោកអ្នកអាចទាយត្រូវទេថា ចំណីអាហារដែលមើលទៅគួរឱ្យឆ្ងាញ់ទាំងនេះដែលនៅក្នុងរូបភាព ជាចំណីសម្រាប់សត្វអ្វីខ្លះ?