​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ប៉ុន្មាន​នាទី​មុននេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានប្រកាស​លើ​ផេ​ក​ផ្ទាល់ខ្លួន​លោក​ថា លោក​និង​ចូលរៀន​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ក្នុងពេល​ឆាប់ៗ​នេះហើយ ទន្ទឹមនឹង​គ្នា​នោះដែរ លោក​សូម​ផ្ដល់​អាហារូបករណ៍ ១៥០​នាក់ ដល់​និស្សិត​ក្រីក្រ ដែលមាន​បំណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដោយ​សិក្សា​ជាមួយ​លោក​ផ្ទាល់​តែម្ដង​។

​ជាមួយនិង​ការផ្ដល់​អាហារូបករណ៍ ១៥០ កន្លែង​នេះ និស្សិត​ក្រីក្រ​ទាំងនោះ ទទួលបាន​ការចែករំលែក​បទពិសោធន៍​ផ្ទា​ល់ពី​អ្នកឧកញ៉ា ហើយ​ពួកគេ​និង​មានឱកាស​បានធ្វើ​ការងា​រ​ជាមួយ​ក្រុមហ៊ុន​របស់លោក​ដោយ​ទទួលបាន​ប្រាក់ខែ​ពី 300 ដុល្លារ​ទៅ 4000 ដុល្លារ ហើយ​ត្រូវ​មើលទៅ​តាម​សមត្ថភាព​របស់​ពួកគេ​ថែម​ទៀតផង​។

​អ្នកឧកញ៉ា ដែលមាន​ប្រវត្តិ​ចេញពី​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​រូបនេះ បាន​បញ្ជាក់ថា លោក​ផ្តល់​អាហារូបករណ៍​នេះ អ្នកឧកញ៉ា និង​ចុះ​វាយតម្លៃ​ដោយផ្ទាល់ ចំពោះ​បងប្អូន​ដែលមាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​។ សម្រាប់​ជំនាញ​ដែល​ត្រូវ​រៀន​មានដូចជា​៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា​។

​នេះ​គឺជា​ដំណឹង​ដ៍​ល្អ​មួយ​សម្រាប់​សិស្សានុសិស្ស​ដែល​កំពុងតែ​សិក្សា​ថ្នាក់បាក់ឌុប​ទូទាំងប្រទេស ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា ដើម្បី​ប្រលង​យក​សញ្ញាប័ត្រ​មុន​ឈានដល់ ការទទួលយក អាហារូបករណ៍​នេះ​៕​