ដោយៈ​សុផល​/បាងកក​,ប្រទេស​ថៃ​៖នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណា ចក្រ​ថៃ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូ​ក សោភ័ណ ឯកអគ្គ រាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​មន្ត្រីការទូត​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។​

​ក្នុងជំនួប​នោះ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​របស់ សម្តេច​អគ្គ មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់ លោក​ឯកអគ្គរាជទូតព្រមទាំង​មន្ត្រីការទូត​ទាំងអស់ និង ​បាន​ជម្រាបជូនអំពីបច្ចុប្បន្នភាព​នៃ​ស្ថានភាព​កូ​វីដ​-១៩,​ការចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​-១៩នៅ​កម្ពុជា​,ការត្រៀម​បើកទទួល ​ទេសចរ​អន្តរជាតិ​តាមរយៈ​កញ្ចប់​ទស្សនកិច្ច​ទេសចរ​វ៉ាក់សាំង និង​ការត្រៀម​ធ្វើជា​ម្ចាស់ ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករាឆ្នាំ​២០២២ ខាងមុខនេះ​ផងដែរ​។

​ជាមួយគ្នា​នោះដែរ លោក អ៊ូ​ក សោភ័ណ បាន​ជម្រាបជូន លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា អំពី កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការងារ​អាទិភាព​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ក៏ដូចជា​មន្ត្រីការទូត​ទាំងអស់​ក្នុងការ​ជំរុញ “​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច – Economic Diplomacy” ដែលជា​គំនិត​ផ្តួចផ្តើម​របស់ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​។គោលនយោបាយ​នេះ ផ្តោត​សំខាន់​ដល់​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការ លើកកម្ពស់​វិស័យ​ទេសចរណ៍​ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជាង២០​ឆ្នាំ​ចុង​ក្រោយនេះប្រទេស​កម្ពុជាក្រោម​ការដឹកនាំ ​ដ៏​ឈ្លាសវៃ និង ​ប៉ិនប្រសប់​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង ១​ឆ្នាំ ដែល​ត្រូវបាន​សហគមន៍​អន្តរជាតិ​ប្រសិទ្ធ​នាម​ថា “​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​” កាលពី​ឆ្នាំ ២០១៦កន្លងទៅ​។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ​កម្ពុជា បានកំណត់​ចក្ខុវិស័យ​ច្បាស់លាស់​មួយក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ក្នុងនោះ “​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច​”នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង ការ​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ​។​

​នាឱកាស​នោះដែរ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា និង​លោក អ៊ូ​ក សោភ័ណ បាន​ផ្តោត​ការពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​ទិន្ន័យ​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ការលំបាក និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំនៅ​ព្រះរាជាណាចក្រ​ថៃក្នុងការ​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ចំណាកស្រុក ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ជាពិសេស ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ។ ឯកឧត្តម អ៊ូ​ក សោភ័ណ និង​មន្ត្រីការទូត​ទាំងអស់​ប្តេជ្ញា​បន្ត​ខិតខំ​បំពេញបេសកកម្ម​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅក្នុង​ព្រះរាជា ណា ចក្រ​ថៃ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្តនិងអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​៕​Ph