ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​យោបល់​ឱ្យមាន​ការគិត​ការ​គូ​ពិចារណា​ឈានទៅ​ឯកភាពគ្នា​កាត់បន្ថយ​ការបង្កើន​កម្លាំង​នគរបាល​ចរាចរណ៍ ដោយ​ជំនួស​មកវិញ​នូវ​ឧបករណ៍ សម្ភារៈ និង​បច្ចេកទេស​។

​សម្ដេច​បានបញ្ជាក់​ថា បើ​យើង​ចំណាយ​ថវិកា​ដើម្បី​បំពាក់​ឧបករណ៍​សម្ភារ និង​ចំណាយ​ថវិកា​លើ​ការបង្កើន​កម្លាំង​នគរបាល តើ​មួយណា​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​ជាង ឬ មួយណា​ចំណេញ​ជាង។​និយាយ​អ៊ីចឹង មិនមែន​មានន័យថា​លែង​ឱ្យមាន​កងកម្លាំង​នគរបាល​នោះទេ ប៉ុន្តែ​ត្រូវ​បន្ថយ​តម្រូវការ ដោយ​ប្រើប្រាស់​ប៉ូលីស​តិច តែមាន​ប្រសិទ្ធិភាព​ខ្ពស់ ឬ​ប្រើ​មនុស្ស​តិច តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​
​ការលើក​យោបល់​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆ​មាសា​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ៕សរន

(រូបថត ឯកសារ)