ដោយៈ បូកគោ / កំពតៈ ក្រសួងបរិស្ថាន មិនទទួលស្គាល់រាល់ឯកសារ ពាក់ព័ន្ធនឹងដីធ្លី ដែលកាន់កាប់ ផ្ទេរ ឬលក់ ដោយខុសច្បាប់ តាមរយៈការចូលទន្ទ្រាន ក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិឡើយ។ នេះជាការបញ្ជាក់ របស់អ្នកនាំពាក្យ ក្រសួងបរិស្ថាន កាលពីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថាន ខេត្តកំពត។