ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១ នេះបានប្រកាសពីការបន្ត រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន៤៩នាក់និងជាសះស្បើយប្រាំនាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងមាន អ្នក ឆ្លងជំងឺកូ វីដ១៩ សរុប ៣.៣១៤ នាក់ , អ្នកជាសះស្បើយចំនួន ២.៧៩០នាក់ , អ្នកស្លាប់ចំនួន ៩៦ នាក់ និង អ្នកកំពុង សម្រាកព្យាបាលចំនួន ៤២៨នាក់ ៕សរន
សូមជូនសេចក្តីប្រកាសព័ត៌មាន៖