ដោយៈអង្គារ៍ហេង/ភ្នំពេញៈស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងកក្នុងបន្ទប់របស់ខ្លួនដោយមិនដឹងពីមូលហេតុកាលពី​ល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ៤៥៥ ផ្លូវបេតុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ។អត្តឃាតជនឈ្មោះ ហុង សុខខឿន អាយុ៤១ឆ្នាំ មុខរបរធ្វើការរោងចក្រនិងស្នាក់នៅកន្លែងកើតហេតុ ខាងលើ។

តាមសម្ដីរបស់ឈ្មោះ វ៉ា សុគន្ធធារី ភេទស្រីអាយុ៣៧ឆ្នាំត្រូវជាបងថ្លៃសពបានឱ្យដឹងថានៅថ្ងែកើតហេតុសពមិន ស្រួលខ្លួន ហើយក៏មិនបានទៅធ្វើការ។មុនដឹងរឿងធ្វើអត្តឃាតកូនស្រីរបស់គាត់ឈ្មោះស្រីនូ អាយុ៩ឆ្នាំបានទៅបើកទ្វារ ហៅអត្តឃាតជនមកពិសាបាយស្រាប់តែឃើញចងកស្លាប់បាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យ៕សរន