ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១បានអញ្ជើញ ពិនិត្យការរៀបចំថ្នាក់រៀនដើម្បីត្រៀមបើកដំណើរការសាលារៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩និងថ្នាក់ទី១២។

ក្នុងឱកាសនោះលោកអភិបាលក្រុងស្វាយរៀង បានណែនាំដល់លោកនាយកសាលា លោកគ្រូ លោកអ្នកគ្រូត្រូវរៀបចំ ក្នុងថ្នាក់រៀន ឱ្យមានបរិយាកាសខ្យល់ចេញចូលល្អ រក្សាគម្លាតតុពីសិស្សម្នាក់ ទៅសិស្សម្នាក់យ៉ាងតិច ១,៥ម៉ែត្រ ប្រការសំខាន់ក្នុងមួយថ្នាក់អនុញ្ញាតឱ្យមានសិស្សរៀនមិនលើសពី១៥នាក់។ត្រូវរៀបចំទីតាំងវាស់កម្តៅមុនអនុញ្ញាតឱ្យចូលសាលា និងរៀបចំឱ្យមានម៉ាស់ អាល់កុល ជែល កន្លែងសម្រាប់សិស្សលាងដៃ និងបន្ទប់សង្គ្រោះបឋម៕សរន