ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង នារសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះដោយបានសហការជាមួយក្រុមហ៊ុន Easy Pest Control-EPC រដ្ឋបាលក្រុងស្វាយរៀង បានចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ។

គួររំលឹកថា មកដល់ថ្ងៃនេះនៅផ្សារវាលយន្ត ក្រុងស្វាយរៀង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩បំប្លែងថ្មីដែល ចំនួន ៦នាក់។អាជ្ញាធរបានបិទជាបណ្តោះអាសន្នដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារវាលយន្តរយៈពេលប្រាំបីថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៨ ដល់ថ្ងៃទី ២៥ ខែកញ្ញា៕សរន