ដោយ:ប.ជ័យ/បន្ទាយមានជ័យ:យោធាខេត្តបន្ទាយមានជ័យជួយជម្លៀសប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀងទៅទួលសុវត្ថិភាពដើម្បីគេចពីជំនន់ទឹកភ្លៀង។

លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាកការផ្នែកសឹករងប៉ោយប៉ែតនៃតំបន់ប្រតិបត្តិសឹករងខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១ថាលោកបានដឹកនាំកម្លាំងកងទ័ពចំនួន២០នាក់ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅតាមបណ្តោយមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ប៉ែកខាងត្បូងក្រុង)ចំនួន២៥គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។ប្រតិបត្តិការនេះសហការជាមួយកម្លាំងនគរបាល ក្រុងប៉ោយប៉ែតនិងប្រជាការពារភូមិផងដែរ ។

លោកមេបញ្ជាការក៏បានផ្តាំផ្ញើរដល់បងប្អូនដែលរស់នៅតាមមាត់អូរព្រំដែនទាំងឡាយត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងនិងទឹកជំនន់ហើយបើមានអ្វីត្រូវស្នើសុំជំនួយសង្គ្រោះកងកម្លាំងនិងមន្ត្រីអាជ្ញាធររង់ចាំជួយ២៤ម៉លើ២៤ម៉ោង ៕សរន