ដោយៈបាយ័ន/សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមដែលជាទីតាំងមានការឆ្លងរាលដាលនជំងឺកូវីដ១៩ខេត្តសៀមរាបជាបណ្ដោះអាសន្នសម្រាប់រយៈពេលពីរ​សប្តាហ៍ទៀត។

យោងតាមសេចក្តីសម្រេចរបស់សាលាខេត្តសៀមរាប ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះបានកំណត់ថា ការបិទនេះ គឺចាប់ពី ថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមជូនសេចក្តីសម្រេច៖