​ដោយៈ​ចាន់តូ​-​ស​.​រិ​ទ្ធ​/​ភ្នំពេញៈ បុរស​ម្នាក់​បាន​បាត់បង់​អាយុជីវិត នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ នៅវេលា​ម៉ោង​១ និង​៤០​នាទី ឈានចូល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ទីតាំង​កើតហេតុ​ស្ថិតនៅ​ផ្ទះ​លេខ​១៥៩E២z ជាន់​ទី​២ ស្ថិតនៅ​ពីលើ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ បណ្តោយ​ផ្លូវ​១៦៩ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បុរស​ចំណាស់​ដែល​បាន​ស្លាប់​នៅក្នុង​បន្ទប់​កើតហេតុ​ខាងលើ មាន​អាយុ​៧៣​ឆ្នាំ សាកសព​ត្រូវបាន​ប្រទះឃើញ​នៅក្បែរ​ទ្វារ​ទៅកាន់ រានហាល​ក្រោយ​ផ្ទះ ភិនភាគ​ពាក់អាវ​ស ស្លៀកខោ​ពណ៌​ទឹកប៊ិច ស្លាប់​ក្នុង​សភាព​ក្តាប់ដៃ ។ ផ្ទះ​ដែល​ឆេះ​ធ្វើ​ពី​ថ្ម​បេតុង ទំហំ​៤​ម៉ែត្រ​x១២​ម៉ែត្រ​។​

​មូលហេតុ​នៃ​ការឆាប់ឆេះ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត ធ្វើការ​ស្រាវជ្រាវ ចំណែក​ទីតាំង​ឆាបឆេះ​ជា​ប្រភេទ​សំណង់ ថ្ម​បេតុង ដែលមាន​ទំហំ​៤​ម៉ែត្រ គុណ​និង​១២​ម៉ែត្រ ខូចខាត​សម្ភារៈ​ទាំងស្រុង​។

​គួរបញ្ជាក់​ផងដែរ​ថា​៖ ភ្នាក់ងារ​អន្តរាគមន៍​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប ចំនួន​៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​១២​ម៉ែត្រគូប ដោយ​ធ្វើ​ការបាញ់​ពន្លត់ ឲ្យ​រលត់​នៅ​ម៉ោង​២​និង​៤០​នាទី​រំលងអធ្រាត្រ​ថ្ងៃ​ដដែល​៕​