​ដោយ​:​ប​.​ជ័យ / បន្ទាយមានជ័យ​:​ក្រុមការងារ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេស​រដ្ឋ​ម​ន្រី្ត​អនុប្រធាន​ទី​១​នៃ​គណៈ ក​ម្មា​ធិ​ការ ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​សៀ​ល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ បាន​ទៅ​ប្រគល់ជូន​លោក​លោក​វរសេនីយ៍ទោ អ៊ិន សារ៉ន នាយរង​សេនាធិការ កងពលតូច​ថ្មើរជើង​លេខ​៥១ នូវ​សម្ភារ និង​គ្រឿង​បំពាក់ ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​។​

​សម្ភារ​ដែល​បំពាក់​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​។

​សម្ភារ​និង​ឧ​បក​ណ៍​រួមមាន​: វិទ្យុទាក់ទង​ចំនួន ពីរ​គ្រឿង តង់​ចំនួន​បី អាវ​ពោង ៥០​អាវ និង​ខ្សែ​សុវត្ថិភាព​មួយ​ពាន់​ម៉ែត្រ​៕​សរន​