​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី ២២ ខែកញ្ញា នេះ បានចេញ សេចក្ដីសម្រេច ស្តីពី​ការបន្ត​ដាក់ចេញ នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​។​

​ក្នុងអំឡុងពេល នៃ​ការបន្ត​ដាក់ចេញ វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ដូចខាងក្រោម​៖

-​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដែល​មិនទាន់មាន​គោលការណ៍ អនុញ្ញាតឱ្យ​បើក​ដំណើរការ ឡើងវិញ ត្រូវ​បន្តធ្វើ​ការបណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ​។
– អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ​
– រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សូន​កម្សាន្ត​នានា​
– អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ទី​ម​គ្រប់​ប្រភេទ​
– ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​
– រោងភាពយន្ត រោង​សម្តែង​សិល្បៈ ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា គ្រប់​ប្រភេទ​៕/V​