ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រាប់​ទៅ​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់ អ ស ប ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​៖​អ្វីដែល​កម្ពុជា​ចង់បាន​គឺ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ បរិយាកាស​ដែលមាន​ជំនឿ​ជឿជាក់​គ្នា​ទៅវិញទៅមក ប្រកបដោយ​ការស្ថាបនា​ឈានឆ្ពោះ​ទៅមុខ​លើ​បញ្ហា​សិទ្ធិមនុស្ស​ដោយ​មិន​ទម្លាក់កំហុស​ឱ្យ​គ្នា​ទៅវិញទៅមក ។ នេះ​បើ យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់ អ ស ប ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ភូមិគ្រឹះ​សម្តេច នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​នា​ល្ងាច​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ។

​លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​នោះ​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន បាន​ថ្លែងថា​លោក​ពិត​មាន​កិត្តិយស​ណាស់​ដែលមាន​ឱកាស​បាន​គោរព​ជួបពិភាក្សាការងារ​ជាមួយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តាម​ប្រ ព័ន្ធ​អន​ឡាញ​នៅពេលនេះ​។​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន បាន​សំដែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ជូន​ចំ ពោះ​សម្ដេចតេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចាត់វិធានការ​ស្រោច​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​កម្ពុជា​ដើម្បី​ទប់ស្កាត់​កូ​វីដ ១៩ ប្រកបដោយ​ជោគជ័យ​។

​នៅក្នុង​ឱកាស​នេះ​លោក​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​សុំ​ស្វែងយល់​ពីស​ម្តេច​តេ​ជោ​លើ​ករណី​៤ ចំណុច​ករណី​ទី​១.​គឺជា​អាទិភាព​របស់​ក​ម្ពុ​ជា​លើ​បញ្ហា​សិទ្ធិមនុស្ស​,​ករណី ទី​២.​មេរៀន​ដែល​រៀន​បាន​ពី​ការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​នៅក្នុង​ពន្ធនាគារ​,​ករណី​ទី​៣.​ការពង្រីក​លំហ​សេដ្ឋកិច្ចសង្គម​ស៊ីវិល​និង​នយោបាយ និង ករណី​ទី​៤.​សូម​គោរព​សុំ​ស្វែង យល់​ពីស​ម្ដេច​តេ​ជោ​នូវ​អ្វីដែល​លោក​គួរ​ធ្វើ​ដើម្បី​គាំទ្រ​ដល់​វិស័យ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន ថា​៖​អាទិភាព​ទី​១​របស់​កម្ពុជា​តាំងពីដើម​រហូតមកដល់​ពេលនេះ​គឺ​សិទ្ធិ​រស់រានមានជីវិត​របស់ ប្រជាជន​កម្ពុជា​ស្របតាម​រដ្ឋធម្មនុញ្ញ​ក៏ដូចជា​ស្រប​និង​អនុសញ្ញា​អន្តរជាតិ​ផងដែរ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ដើម្បី​រក្សា​នូវ​សិទ្ធិ​រស់រៀនមានជីវិត​របស់​ប្រជាជន​កម្ពុ ជាដាច់ខាត​រក្សា​អោយបាន​នូវ​សុខសន្តិភាព​និង​ស្ថេរភាព​សង្គម​រួម​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​ស្រោច​ជូន​ប្រជាពលរដ្ឋ​ផងដែរ។​ទី ២.​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នក ជាប់ទោស ដែល​កន្លងមក​មាន​អ្នកទោស​ស្រាល​និង​អ្នក​ដែលមាន​កូនតូច​ត្រូវ​បានផ្តល់​អាទិភាព​ដោយមាន​រៀបចំ​កន្លែង​ថ្មី​សម្រាប់​ពួកគាត់​ឬក៏​ផ្ទេរ​ពួកគាត់​ទៅ​កន្លែង​ថ្មី​ដើម្បី​ចៀស វាង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ,​ពី​នោះ​ទៅទៀត​កម្ពុជា​ក៏​មិនបាន​មើលរំលង​អ្នក​ជាប់ទោស​ទាំងអស់នោះ​ទេ ដោយ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ដល់​អ្នក​ទាំងនោះ រួចរាល់​ហើយ​ហើយក៏​កំពុង​ត្រៀម​ចាក់​ដូ​ស​ទី ៣ ជូន​ទៀតផង ។​ទី​៣.​កម្ពុជា​ចង់​មាន​បរិស្ថាន​សង្គម កិច្ច​សេដ្ឋកិច្ច និង នយោ បាយ​ល្អ​ជាមួយនឹង​លំហ​លទ្ធិប្រជាធិបតេយ្យ​និង​ទី​៤.អ្វីដែល​កម្ពុជា​ចង់បាន​គឺ​កិច្ចសហប្រតិបត្តិការ​អំពី​លោក ​សាស្រ្តាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន នោះ​គឺ​ការបង្កើត​នូវ​បរិយាកាស​ដែលមាន​ជំនឿ​ជឿជាក់​គ្នា​ទៅវិញទៅមក​ប្រកប ដោយ​ការ ស្ថាបនា​ឈានឆ្ពោះ​ទៅមុខ​លើ​បញ្ហា​សិទ្ធិមនុស្ស​ដោយ​មិន​ទម្លាក់កំហុស​ឱ្យ​គ្នា​ទៅវិញទៅមក ៕​