ដោយៈ​សុផល​/​ភ្នំពេញ​៖អតិថិជន​នៅ​សៀមរាប ដែលស្ថិតនៅ​តំបន់​ក្រហមនិង​តំបន់​លឿង​​ទុំ អាច​បន្ត​ទិញ​អាហារ និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី​វី​ង​ម៉​ល ជាមួយ​ការដឹកជញ្ជូន​ឥតគិត​ថ្លៃ​។​

​វី​ង​ម៉​ល បន្ត​ប្រតិបត្តិការ​របស់ខ្លួន​ក្នុង​ការផ្ដល់សេវា​ដល់​ស​ហគ​មន៍​នៅ​ខេត្តសៀមរាប ដោយ​រួមទាំង​អ្នករស់នៅ​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ​ដើម្បី​ធានា​ឲ្យ​បាន​ថា ពួកគេ​អាច​ទិញ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយ​អនុលោម​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​។ ដើម្បី​បន្ធូរបន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន វី​ង​ម៉​ល​ផ្តល់ជូន​ការដឹកជញ្ជូន​អាហារ និង​គ្រឿងទេស​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ ដល់​អតិថិជន​ទាំងអស់​។​

អតិថិជន​នៅ​ខេត្តសៀមរាប​ក៏​អាច​បន្ត​រីករាយ​ជាមួយ​ការផ្តល់ជូន​ដ៏​ពិសេសៗ​ច្រើន​ដែ​លវីង​ម៉​ល​បាន​ដំណើរការ​តាំងពីដើម​មក​។​

លោក ហាស​ហ៊ីម អាល​កា​ហ្វ ដែលជា​នាយក​គ្រប់គ្រង​ទូទាត់ អាជីវកម្ម​អេឡិចត្រូនិក​នៃ​វី​ង បាន​មានប្រសាសន៍ថា​៖“អ្នក​ដឹកជញ្ជូន​របស់​យើង​ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​​រក​មេរោគ​កូ​វីដ ១៩ ទាំងអស់ ហើយ​ឥឡូវនេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​ផ្តល់​សេវា​ដឹកជញ្ជូន​​​ដល់​សហ គមន៍​ហើយ។​យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ភាគី​ពាក់​​ព័ន្ធ​ទាំងអស់​ដើម្បី​ចូលរួម​កាត់បន្ថយ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​សហគមន៍​របស់​យើង​កំពុង​​ជួបប្រទះ តាមរយៈ​ការធានា​ថា​ពួកគេ​អាច​ទទួលបាន​ផលិតផល​ដែលជា​តំរូវការ​ចាំបាច់​ប្រចាំថ្ងៃ ប្រកបដោយ​សុវត្ថិភាព​និង​ឆាប់រហ័ស​ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ​។​”

​អ្នក​ដឹកជញ្ជូន​របស់​វី​ង​ម៉​ល​ត្រូវបាន​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់​អតិថិជន​នៅ​តំបន់​ក្រហម និង​លឿងទុំ នៅក្នុង​ខេត្ត សៀមរាប ប្រកបដោយ​សុវត្ថិភាព​បាន​។​

​វី​ង​ម៉​ល កំពុងធ្វើការ​ជាមួយ​ក្រុម​អ្នកស្ម័គ្រចិត្ត​នៅ​ខេត្តសៀមរាប​ដែលមាន​ឈ្មោះថា “​តោះ​ទៅលេង សៀមរាប​”ដើម្បី​ទទួល​ប័ណ្ណ​ធ្វើដំណើរ​សម្រាប់​អ្នក​ដឹកជញ្ជូន​ដែល​កំពុងផ្តល់​សេវា​​នៅ​តំបន់​ក្រហម និង​តំបន់​លឿងទុំ​។ ប័ណ្ណ​ធ្វើដំណើរ​ទាំងនេះ​ត្រូវបាន​អនុញ្ញាត​ដោយ​អាជ្ញា​ធរ​ខេត្តសៀមរាប​ដើម្បី​ធានាថា​មានតែ​អ្នក​ដឹកជញ្ជូន​ដែល​ត្រូវបាន​ធ្វើតេស្ត​អវិជ្ជមាន​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យបំពេញ​ការងារ​។​

​វី​ង​ម៉​ល លើកទឹកចិត្ត​អ្នក​រាល់គ្នា​ឱ្យធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខា ភិបាល​និង​គោរព​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ​ពី​ការឆ្លង​នៃ​ជំងឺ​នេះ​។​

​លោក ហាស​ហ៊ីម អាល​កា​ហ្វ បាន​មានប្រសាសន៍ថា ​៖ “​វា​មាន​សារៈ សំខាន់ ណាស់​ក្នុងការ​អនុវត្ត​នូវ​វិធានការ៣​កុំនិង​៣​ការពារជា​រៀងរាល់ថ្ងៃ និង​ជៀសវាង​ការចេញ​ទៅខាង​ក្រៅ​ផ្ទះ​ដោយ​មិនចាំបាច់​” ។​

​ដើម្បី​ធ្វើ​ការបញ្ជាទិញ អតិថិជន​គ្រាន់តែ​បើក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង រួច​ចុច​លើ​រូប​សញ្ញា​“ វី​ង​ម៉​ល​”រកមើល​ទំនិញ​ដែល​ត្រូវការនិង​ធ្វើ​ការបញ្ជាទិញ​ជាការ​ស្រេច​។​បន្ទាប់ពី​ធ្វើ​ការបញ្ជា​ទិញ​​អតិថិជន​នឹង​អាច​រីករាយ​ជាមួយ​អាហារ​និង​ផលិតផល​ដែល​ពួកគេ​ចូលចិត្ត​ដោយ​ឥតគិតថ្លៃ​ដឹកជញ្ជូន​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ក៏ដូចជា​ការផ្តល់ជូន​ពិសេស​ជា​រៀងរាល់ថ្ងៃ​ពី​វី​ង​ម៉​ល​អតិថិជន​នៅ​ខេត្តសៀមរាប​អាច​ចូលក្នុង​ឆា​នែ​ល​តេ​លេ​ក្រាម​របស់​វី​ង​ម៉​ល​សៀមរាប​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ https://t.me/WingMallSR  ហើយ​អតិថិជន​នៅ​ភ្នំពេញ​អាច​ប្រើ​តំណ​ភ្ជាប់​មួយ​នេះ https://t.me/WingMall ផងដែរ​។​

​អាជីវកម្ម​ដែលមាន​ប្រជាប្រិយភាព​ជាច្រើន​នៅ​សៀមរាប និង​ភ្នំពេញ កំពុង​លក់ទំនិញ ដែល​រួមមាន​ទាំង​ម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក ផលិតផល​សម្រាប់​ទារក សុខភាព និង​សម្រស់ ព្រមទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​នៅលើ​វី​ង​ម៉​ល​។ សម្រាប់​អាជីវករ​ដែល​ចង់​លក់​ផលិតផល​ដល់​សហគម​ន៍​របស់​ពួកគេ​តាមរយៈ​វី​ង​ម៉​ល​អាចទាក់ទង​៖ +(៨៥៥) – ០៧៨ ៣១១ ៣១១ ៕Ph

           អ្នក​ដឹកជញ្ជូន​វី​ង​ម៉​ល​នៅ​ខេត្ត សៀមរាប ទទួលបាន​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ ១៩
              ច្រក​ត្រួតពិនិត្យ​ឆ្លងកាត់​សម្រាប់​ការដឹក​បញ្ជូនទៅ​តំបន់​ក្រហម និង​តំបន់​លឿងទុំ​
               អ្នក​ដឹកជញ្ជូន​វី​ង​ម៉​ល​នៅ​ខេត្ត សៀមរាប រង់ចាំ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩
                                     អ្នក​ដឹកជញ្ជូន​វី​ង​ម៉​ល​ទទួលបាន​ប័ណ្ណ​សម្រាប់​ការដឹកជញ្ជូន