​ ​ស្ត្រី​ពិការ​ម្នាក់​មាន​ផ្ទៃពោះ​ត្រូវ​សម្រាល​ដោយ​វះកាត់​អំពាវនាវ​សុំ​សប្បុរសជន​ជួយ​

1385
ចែករម្លែក

(​កំពង់ឆ្នាំង​)៖​ស្ត្រី​ពិការ​ជើង​ម្នាក់​(​ជើង​ស្វិត​ទាំង​២)​បាន​សុំ​ក្តីមេត្តា​ពី​សប្បុរសជន​ជួយ​ដល់​រូបគាត់​ផង ពីព្រោះ​គាត់​ត្រូវ​ទៅ​សម្រាលកូន​ដោយ​វះកាត់​នៅ​ភ្នំពេញ​ប៉ុន្តែ​អត់​មាន​លុយ​មួយ​រៀល​សោះ ។​ស្ត្រី​រូបនេះ​បាន​ប្រាប់​អោយដឹងថា គាត់​ឈ្មោះ​បឿន សុភា ប្តី ឈ្មោះ​ឡាន គល់ មកពី​ភូមិ​ស្វាយ​រពារ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង​។ គាត់​មាន​ផ្ទៃពោះ​៨​ខែ​ហើយ ដោយមាន​អា​ការៈមិន​ស្រួល ត្រូវ​ក្រុមគ្រួសារ​បញ្ជូនមក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

​ស្ត្រី​ខាងលើ​បាន​អោយដឹងទៀតថា​ដោយសារ​គាត់​មាន​កម្លាំង​ខ្សោយ​និង​ត្រូវ​សម្រាល​ដោយ​វះកាត់​ទាំង​មិន​គ្រប់​ខែ​ទៀត​ទើប​គ្រូពេទ្យ​សម្រេច​បញ្ជូនទៅ​ភ្នំពេញ​ដោយសារ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​មិនមាន​កែវ​សម្រាប់​ចិញ្ចឹម​ទារក​។​ស្រី​រូបនេះ​បានអោយដឹង​ទៀតថា​សព្វ​ថ្ងៃនេះ​គ្រួសារ​គាត់​ក្រី​ក្រី​ណាស់​រក​ព្រឹក​ខ្វះ​ល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹក​ឥឡូវនេះ​ជួប​បញ្ហារ​អីចឹង​ទៀត​រកលុយ​មួយ​រៀល​គ្មាន​សូម​សប្បុរសជន​មេត្តាជួយ​ដល់​រូបគាត់​ផង​៕S/​ដោយ​៖​សន​សក្តា​

ទីតាំងផ្សាយពាណិជ្ជកម្ម