ដោយៈបាយ័ន/សៀមរាប:ខេត្តសៀមរាបនៅរសៀលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១បានប្រារព្ធពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ។


យោងតាមរបាយការណ៍របស់គ.វ.ក.១៩ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៤កញ្ញានេះ រាជធានី ខេត្ត ចំនួន១៦ហើយ ដែលបានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់កូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង។
គួររំលឹកថា យោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១មាន៩៨,៣៣ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៨,១៦ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់ ។ចំណែកលើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម១២ឆ្នាំមាន៣៧,៣៤ភាគរយធៀបជាមួយ នឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់៕សរន