ដោយៈប.ជ័យ/បន្ទាយមានជ័យៈកិច្ចប្រជុំសម្របសម្រួលនិងដោះស្រាយករណីប្រជាពលរដ្ឋចំនួនពីរគ្រួសារធំដែលរងផលប៉ះពាល់លើគម្រោងការស្ថាបនាធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្នែកចុងបញ្ចប់)នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ទី ១,ម្ចាស់ការស៊ីណូ Holiday palace និង២.ម្ចាស់ក្រុមហ៊ុនអចនទ្រព្យ Satovill Investiment ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យដោយការចូលរួមពីលោក លោកស្រីប្រធានមន្ទីរជំនាញលោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែតនិងមន្ត្រីអ្នកពាក់ព័ន្ធកាលពីសៀលថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ សម្របសម្រួលរកដោះស្រាយករណីប្រជាពលរដ្ឋចំនួនពីរគ្រួសារធំខាងលើដែលមិនទាន់ព្រមសហការនឹងគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៃគម្រោងដូចខាងលើ ។

ជាលទ្ធផលសម្រាប់ លោក ឃួន សំណាង តំណាងម្ចាស់កាស៊ីណូ Holiday Palaceបានយល់ព្រមទទួលយកតាម គោលការណ៍ ដោះស្រាយបញ្ចប់របស់អន្តរក្រសួង។ពោលគឺដូចពលរដ្ឋចំនួន១.០០៦ គ្រួសារដែលរងផលប៉ះពាល់ ហើយទទួលយកដំណោះស្រាយ និងចំណែកឯតំណាងម្ចាស់ក្រុមហ៊ុនអចនទ្រព្យ Satovill Investimentបានធ្វើការ ស្នើសុំទុករយៈពេលថ្ងៃដើម្បីឱ្យពិភាក្សាគ្នា រួចផ្តល់ព័ត៌មានមកទីចាត់ការអន្តរវិស័យវិញ ៕សរន