ដោយៈ​បាយ័ន​/​សៀមរាបៈ រដ្ឋបាល​ស្រុក​ជាំ​ក្សាន្តបានបញ្ជាក់ថា នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ ១៩ កម្រិត​ស្រាល​ស្រុក​ជាំ​ក្សាន្ត មន្ទីរពេទ្យបង្អែក​ជាំ​ក្សាន្ត និង​មន្ត្រី​មណ្ឌល​សុខភាព បាន​ចុះ​ធ្វើ​សំណាក ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យាយជី តាជី ហើយ បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន​ប្រាំបួន​នាក់ ក្នុងនោះ​មាន​លោកតា​អាចារ្យ ចំនួន ពីរនាក់ ។

មន្ទីរពេទ្យបង្អែក​ជាំ​ក្សាន្ត​បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ មានឈ្មោះ ១. លោកតា យុន លី អាយុ ៦២​ឆ្នាំ​
,២.​លោកតា ព្រំ ព្រិ​ម អាយុ ៦៣​ឆ្នាំ​,៣.​លោកស្រី ធឿ​ង ភួង អាយុ ៣៨​ឆ្នាំ​,៤.​លោកស្រី ខាត់ សុខ​ខេ​ម អាយុ ៣៧​ឆ្នាំ​
៥.​លោក នួន ម៉ុ​ត អាយុ ៨៣​ឆ្នាំ​,៦.​កុមារា វិ​ទ្ធី វ​ឌ្ឍ​នា អាយុ ០៨​ឆ្នាំ​,៧.​លោកស្រី សៀ ស្រី​មួយ អាយុ ៣៤​ឆ្នាំ​
៨.​លោក សូត្រ សា​ឡាស អាយុ ៣២​ឆ្នាំ​និង៩.​កញ្ញា លន សុភ័ណ អាយុ ១៨​ឆ្នាំ ។​

មន្ទីរពេទ្យបង្អែក​ជាំ​ក្សាន្ត​បានជូនដំណឹងថាដែល​បាន​ពាក់ព័ន្ធ​ជាមួយ លោក លោកស្រី និង​លោកតា ដែលមាន​ឈ្មោះ​ខាងលើ សូម​ចូលរួម​ធ្វើតេស្ត​ស្វែងរក​ជំងឺ​កូ​វីដ ១៩ ឲ្យ​បាន​គ្រប់គ្នាៗ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ ១៩​ស្រុក​ជាំ​ក្សាន្ត ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោក អ្នក ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕​សរន