​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ស្លុប​

​គុណសព្ទ​

​យុរ​សុបប្រឡុប​, ​យុរ​គ្របពីលើ​
​មែក​ឫស្សី​យុរ​ស្លុប ។​
​ងងឹតមុខ​ឬ​វិលមុខ​ជ្រប់​
​វិលមុខ​ស្លុប ។​

លេឌ្ឌុបាត​

(​លេ​ត​-​ឌុ​—)

​នាមសព្ទ​

( បា​.; សំ​. លេ​ឞ្តុ​—) ការធ្លាក់ចុះ​នៃ​ដុំ​ដី​; ចម្ងាយ​ទីមួយ​ទំហឹង​បោះ​ដុំ​ដី​ពេញកម្លាំង​ដៃ​
​ចម្ងាយ​មួយ​លេឌ្ឌុបាត ( បុ​. សរ​. លេណ្ឌុបាត ក៏មាន ) ។​

លេណ្ឌុបាត​

( ម​. ព​. លេឌ្ឌុបាត ) ។​

លោហិតុប្បាទ​

(—​តុ​ប​─​បាត​)

​នាមសព្ទ​

( បា​. < លោហិត “​ឈាម​” + ឧប្បាទ ការកើតឡើង​”; សំ​. — + ឧត្បាទ​) ឈ្មោះ​អនន្តរិយកម្ម​មួយ​យ៉ាង ដែល​បុគ្គល​ជាស​ត្រូវ​ញ៉ាំង​ព្រះ​លោហិត​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​ឃ្លាត​ពី​ទី​ប្រក្រតី ជាំ​ក្នុង​ព្រះ​សរីរកាយ ប៉ុន្តែ​មិន​បែក​ហូរ​ចេញ​ទេ ព្រោះ​មាន​ធម្មតា​ថា​សព៌ាង្គកាយ​របស់​ព្រះ​សព្វញ្ញុពុទ្ធ​រាល់​ព្រះអង្គ ឥតមាន​បុគ្គល​ណា​អាចធ្វើ​ឲ្យ​បែក​បានឡើយ​; កម្មនេះ​ដែល​ទេវទត្ត ប្រមៀល​ដុំថ្ម​ទម្លាក់​ពីលើ​ភ្នំ​គិ​ជ្ឈ​កូដ​, ថ្ម​បែក​ខ្ទាត​បំណែ​កមួយ​ដុំ​មក​ត្រូវ​ព្រះបាទ​ព្រះ​សក្យមុនី … (​ព​. ពុ​.; ម​. ព​. អនន្តរិយកម្ម ផង​) ។​

​គោព្រៃ​

​នាមសព្ទ​

​គោ​ដែល​មានពូជ​កើត​ក្នុងព្រៃ រស់នៅ​ក្នុងព្រៃ (​មានតែ​ក្នុង​ខែត្រ​កំពង់ធំ​), ជា​គោ​មាន​មាឌធំៗ​, ស្នែង​មាន​រំពត់​រមួល​,​សម្បុរ​ខ្លួន​ខ្មៅ​រលើប​, មាន​ពពាល​ស​ត្រង់​កជើង​ទាំង​៤ (​ហៅថា ចាំងជើង​) –​ក្នុង​សម័យបុរាណ​ព្រេងនាយ​, គេ​ទាក់​យក​កូនឈ្មោល​ស្ទាវៗ​មក​ផ្សាំង លុះ​វា​ធំ​ឡើង​គេ​ទុក​វា​ជា បា​ក្រោល​, កូនកាត់​ពី​បា​នោះ បើ​ឈ្មោល​មាន​មាឌធំៗ ស្រដៀង​នឹង​បា​វា មាន​រំពត់​ស្នែង​ដូច​បា​វា​ដែរ​, គេ​ហៅថា គោខ្មែរ​, កូន​គោខ្មែរ​នេះ គេ​ហៅ គោល្បាយ​, លុះ​ត​ពូជ​រៀង​ចុះមក គេ​ក៏​នៅតែ​ហៅ​គោ​ទាំងនោះ​ថា គោខ្មែរៗ ជាប់​រហូតមក​, គោ​ពូជ​ផ្សេង​អំពី​ពូជគោខ្មែរ​នោះ ដោយហេតុ​គេ​នាំយក​មកពី​ប្រទេស​សៀម​មក​, ហៅថា គោសៀម​, ប៉ុន្តែ​ក្នុងសម័យ​បច្ចុប្បន្ននេះ ឈ្មោះ​ទាំងនោះ​ក៏​រលុប​បាត់អស់​ទៅហើយ​នៅមាន​តែ​ពាក្យ​ថា គោៗ ប៉ុណ្ណោះឯង​។ បាគោ​ព្រៃ​នោះ​បើ​វា​រោទ៍​រំពង ដែល​ហៅថា សូរ​មួយ​យោបំ​គោ​ឧស​ក ឮ​ទៅដល់​ទីណា មេគោ​ទាំងឡាយ​ក្នុង​ទីនោះ លុះ​សម្រាលកូន​មក កូន​នោះ​ក៏​កាត់​បានមក​បា​ឧសភ​នោះដែរ ។ ក្នុង​រជ្ជកាល​ព្រេងនាយ ត្រូវ ឧកញ៉ា​ពហុ​ល​ទេព (​ចៅហ្វាយ​ត្រួតត្រា​ខាង​គោ​) ហូត​យក​គោកូនកាត់ ក្នុង​មួយ​ក្រោល ត្រូវ​ហូត​យក​មួ​យមក​បញ្ចូល​ជា គោ​ព្រះរាជ​ទ្រព្យ ហៅថា ហូត​ភ្នែក​បា ម្ចាស់​ក្រោល​ត្រូវតែ​យល់ព្រម​ឲ្យ​ដកហូត ព្រោះ​ជាការ​ចាំបាច់​តាម​មាត្រា​ច្បាប់ ក្រម​ពហុ​ល​ទេព​. . . ។​