ដោយៈ មុនីរ័ត្ន / ភ្នំពេញ: ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា ការត្រៀមរៀបចំ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធវីដេអូ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះថាៈ អន្តរក្រសួង ដើម្បីពិភាក្សាការត្រៀមរៀបចំ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ (ADMM 2022) គឺជាលើកទី២ និងបានប្រជុំបើកទូលាយ ដោយបាននពិនិត្យ ទៅលើកិច្ចការទាំងឡាយ ដែលត្រូវបំពេញ ក្នុងនាមជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២ ខាងមុខនេះ និងបានប្រុងប្រៀប រួចរាល់ហើយ នៅសេសសល់ បញ្ហាបន្តិចបន្តួច ដូចជា បញ្ហាទម្រង់នៃការប្រជុំ ក៏ដូចជា បញ្ហាប្រុងប្រៀប អំពីការដែលត្រូវទទួល ពីភាគីមកធ្វើជាម្ចាស់ផ្ទះ។
សម្តេចពិជ័យសេនា បានបញ្ជាក់ថាៈ កិច្ចការងារនេះ បានដំណើរការ សឹងចប់សព្វគ្រប់ ក្នុងការប្រុងប្រៀប និងដំណើរការបានល្អ។
សម្តេចិជ័យសេនា ទៀ បាញ់ បានសំដែងនូវការកោតសរសើរ ដល់អនុគណៈកម្មាការ ខ្លឹមសារ និងឯកសារ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅកម្ពុជា។ សម្តេចពិជ័យសេនា បានបញ្ជាក់ថាៈ ការជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន លើកទី១៦ គឺជាការត្រឹមត្រូវ ពីព្រោះថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រ នៃថ្ងៃប្រារព្ធខួប លើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត។
គោលបំណង នៃកិច្ចប្រជុំថ្ងៃនេះ គឺជាការគិតគូរ ហើយក៏ដូចជា ការស្វះស្វែងរកការឯកភាពធំ មួយ អំពីទស្សនៈគោលជំហរ និងស្មារតី ពីព្រោះនេះ ជាបញ្ហាសំខាន់បំផុត សម្រាប់ ខ.ភ.ម. និងក្រសួងការពារជាតិ ក៏ដូចជា សម្រាប់រាជរដ្ឋាភិបាល។ ការឯកភាព និងស្វះស្វែងទស្សនៈ គោលជំហរនេះ ពិនិត្យទៅលើការរៀបចំ ខ្លឹមសារ ហើយនៅក្នុងខ្លឹមសារ គឺមានផែន ដែលត្រូវការចាំបាច់ ដោយខានមិនបាន គឺការចងមូលបទ – អាទិភាព បន្ទាប់មក ទើបផលិតចេញ ជាឯកសារធាតុរឹង។ ក្នុងន័យនេះ ត្រូវការឯកភាពនិងមានសម្លេងតែមួយ នៅក្នុងអ្វីដែលត្រូវនិយាយ អ្វីដែលត្រូវអនុវត្ត នៅក្នុងវិស័យការពារជាតិ និងខភម។ ដូចនេះ ការគិតគូរ ដើម្បីស្វែងរកអទិភាព និងគិតគូរមូលបទ នេះគឺមានមានសារសំខាន់៕/V