ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញៈ រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿង ត្រូវបានអ្នកជំនួញ អចលនទ្រព្យ វ័យក្មេង ឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option ពិសេសៗ តម្លៃខ្ទង់លាន ដុល្លារអាមេរិក។

Rolls-Royce ២ គ្រឿង ដែលលោកឧកញ៉ា កុម្ម៉ង់បានមកដល់ភូមិគ្រឹះ ទាំងយប់ នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូស្នេហ៍អមតៈ។ តាមរយៈការបង្ហោះ លើទំព័រហ្វេសបុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើន អបអរសាទរជូនពរ លោកឧកញ៉ា និងលោកស្រី វ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូ ជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យ ជាមួយនឹងដំណើរជីវិត ជាច្រើនផ្សេងទៀត។

សម្រាប់រថយន្តទំនើប លំដាប់អភិជន Rolls-Royce ស៊េរីនេះ គឺតម្លៃមានការប្រែប្រួល ទៅតាមការកុម្ម៉ង់ Option ។

សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង។ ខណៈដែលពួកគាត់ សុទ្ធសឹងតែមានអ្វីៗ គ្រប់យ៉ាង សម្រាប់បំពេញ តម្រូវការជីវិត មិនតែប៉ុណ្ណោះ ហ៊ានចំណាយទឹកប្រាក់ ខ្ទង់លានដុល្លារ ដើម្បីធ្វើកិច្ចការមនុស្សធម៌ និងទិញរថយន្ត ស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តមួយនេះ ធ្លាប់តែឃើញមហាសេដ្ឋី លំដាប់ៗជិះ។

មែនទែនទៅ បើតាមប្រភពច្បាស់ការណ៍មួយ ខ្សឹបប្រាប់ថា លោកឧកញ៉ា មានរថយន្តម៉ាកផ្សេង រាប់សិបគ្រឿង កំពុងឈរជាជូរ ពេញភូមិគ្រឹះទៀតផង៕/V