របប​អាហារ​ជួយ​ឱ្យ​គូ​ស្វាមីភរិយា​ឆាប់​មានកូន​

2038
ចែករម្លែក

​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​របប​អាហារ​សម្បូរ​គ្រឿង​សមុទ្រ​ធ្វើឱ្យ​កើន​ចំណង់​ផ្លូវភេទ និង​លទ្ធភាពបង្កើតកូន​។ ជួយ​ឱ្យ​គូ​ស្វាមីភរិយា​ឆាប់​មានកូន ។​
​ ​
​គូ​ស្វាមីភរិយា​បរិភោគ​គ្រឿងសមុទ្រ​ច្រើន តែងមាន​និន្នាការ​រួមភេទ ជាប្រចាំ​ជាង និង​ឆាប់​មានគភ៌​ជាងគូ​ស្វាមីភរិយា​ផ្សេងៗ​។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​ហា​វ៉ាដ​បាន​សង្កេត ឃើញ​ដូច្នេះ ។​
​ ​
​ការស្រាវជ្រាវ​មុនៗ​នេះ ក៏បានឱ្យដឹងថា ការបរិភោគ​ត្រី​មាន​បរិមាណអាស៊ីត​ខ្លាញ់ Omega-3 ខ្ពស់ ដូចជា ត្រី​ធូ​ណា និង​ត្រី​សាល់​ម៉ុ​ន ធ្វើឱ្យ​កើនកម្រិត progresterone, ជួយ​បង្កើន​លទ្ធភាព​មាន ផ្ទៃពោះ និង​គុណភាព ទឹកកាម​ល្អ​ជាង ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​សង្ឃឹមថា របកគំហើញ​នេះ អាចជួយ​បង្កើន​ឱកាស មាន​ផ្ទៃពោះ​ដោយ​មិន​ចាំបាច់​មានជំនួយ​ខាង​វេជ្ជសាស្ត្រ សម្រាប់​គូ​ស្វាមីភរិយា​ជួប​ការលំបាក​ក្នុងការ​មានកូន ។​
​ ​
​តាម​ការស្រាវជ្រាវ​ថ្មី​, របប​អាហារ​សម្បូរ​គ្រឿង​សមុទ្រ​ជួយ​ឱ្យ ប្តី​ប្រពន្ធ​ឆាប់​មានកូន​ក្នុងការ​ស្រាវជ្រាវ​, ពួក​អ្នក វិទ្យាសាស្ត្រ​បាន​តាមដាន​លទ្ធផលរបស់​ប្តី​ប្រពន្ធ​៥០០​គូ នៅ​មី​ឈី​ហ្គេ​ន និង​តិច​សាស់ក្នុង​រយៈពេល​មួយឆ្នាំ ។​
​ ​
​លទ្ធផល​បង្ហាញថា ៩២​ភាគ រយ​នៃ​ប្តី​ប្រពន្ធ​បរិភោគ​គ្រឿង​សមុទ្រ ច្រើនជាង​២​ដង ក្នុង​មួយ​សប្តាហ៍បានមាន​ផ្ទៃពោះ​ក្រោយ​១២​ខែ ប្រៀប​នឹង ៧៩​ភាគរយ ក្នុងចំណោម​ប្តី​ប្រពន្ធ បរិភោគ​តិចជាង ។
​ ​
​ក្រៅពីនេះ​, ពេល​អ្នក​ទាំងពីរបរិភោគ​គ្រឿង​សមុទ្រ​ពី​២២៦​ក្រាម​ឡើងទៅក្នុង​អំឡុងពេល​ខួប​រដូវ នោះ​ចំនួនដង​នៃ​ការរួម​ភេទ ក៏​ខ្ពស់ជាង​ជិត​២២ភាគរយ ប្រៀប​នឹង​អ្នក​បរិភោគ​តិចជាង​នេះ ។​
​ ​
​ប្រសិន​ប្តី​ប្រពន្ធ​បរិភោគគ្រឿង​សមុទ្រ​ក្នុង​ថ្ងៃ​តែមួយ នោះ​អត្រារួមភេទ​ខ្ពស់ជាង​៣៩​ភាគរយ ប្រៀបនឹង​ប្តី​ប្រពន្ធ​ពុំ​បរិភោគ​គ្រឿង​សមុទ្រ ។​
​ ​
​បណ្ឌិត Audrey Gaskins អ្នកស្រាវជ្រាវ​មួយរូប​នៅ​សកល​វិទ្យាល័យ ហា​វ៉ាដ ឱ្យដឹងថាៈ “​លទ្ធផល​របស់​យើង ខ្ញុំ​សង្កត់ធ្ងន់​សារសំខាន់​នៃ​របប​អាហារ ពុំ​គ្រាន់តែ​ចំពោះ​ស្ត្រី តែ​នៅ​ចំពោះ​បុរស ហើយ​ទាំងពីរ​នាក់ គួរ​គួបផ្សំ​គ្រឿង សមុទ្រ​ច្រើនជាង ដើម្បី​ឆាប់​មានកូន​” ៕ ប្រែ​សម្រួល​: ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ