​ ​ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​នៅ​ខណ្ឌ​ឬ​ស្សី​កែវ

1181
ចែករម្លែក

(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ជំនាញ​អធិការ​រដ្ឋា​ន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ ទី​១៩ ខែកក្កដា​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​៦ ភូមិខ​២​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ លី ស៊ូ​កូត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម ២ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​២ មុខរបរ មិន​ពិតប្រាកដ​(​ជួញដូរ​)​។​ការឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​វត្ថុតាង​រួមមាន​
១/​ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​៤​កញ្ចប់​។​២/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​ចំពោះមុខ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន កំពុង​សាកសួរ​យក​ចម្លើយ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕S/​ម៉េង​សែ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ