​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ តារា​សម្តែង​ដា​នី​ញែល ក្រេក​បាន​ដើរ​លើ​កម្រាលព្រំ​ក្រហម​ជា​លើក​ចុងក្រោយ​ក្នុងនាម​ជា​តួជែម​ស៍ប៊ន​នៅ​ទីក្រុង​ឡុងដ៍​ដែលមាន​ភ្លៀង​ជោគជាំ​​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​កញ្ញា​នៅឯ​ការ​ដាក់​បញ្ចាំង​លើកដំបូង​លើ​ពិភពលោក​នូវ​រឿង​ចារកម្ម​ដ៏​ល្បីល្បាញ​វគ្គ​ចុងក្រោយ​បំផុត​គឺ​រឿង “No Time To Die” ។​

​វគ្គ​ទី ៥ និង​ជា​វគ្គ​ចុងក្រោយ​របស់​តារា​សម្តែង​អង់គ្លេស​រូប​នេះ​កំពុង​យក​មក​បញ្ចាំង​លើ​អេក្រង់​ធំ​បន្ទាប់​ពី​ការ​ចេញ​បញ្ចាំង​របស់​វា​ត្រូវបាន​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​ក្នុងអំឡុងពេល​​មាន​ជំងឺ​រាតត្បាត​។​

ដា​នី​ញែល ក្រេក​ ថតជាមួយតួស្រីក្នុងរឿង No Time To Die 

​តារា​ទាំងអស់​នៃ​រឿង​មួយ​នេះ​បាន​មក​ដល់​កន្លែង​បញ្ចាំង​នៅឯ​រោង​មហោស្រប​ប្រវត្តិសាស្ត្រ Royal Albert Hall របស់​ទីក្រុង​ឡុង​ដ៍​ដោយ​គូ​ស្វាមីភរិយា​រាជវង្ស​គឺ​ព្រះអង្គម្ចាស់​ឆា​ល​​និង​មហេសី​ខា​មី​ឡា​និង​ព្រះអង្គម្ចាស់​វី​លលៀម​និង​ព្រះ​នាង​ខេ​ត​ក៏​ចូលរួម​ផងដែរ​។​

​ខ្សែភាពយន្ត​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ថយក្រោយ​នៃ​ភាពយន្ត​ធំៗ​ដែល​រារាំង​មិន​ឱ្យ​បញ្ចាំង​ដោយ​អ្នក​ចែកចាយ​ជាច្រើន​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​វាយលុក​រោងកុន​យ៉ាង​ខ្លាំងក្លា​​ហើយ​បាន​បង្ខំ​ឱ្យ​ខ្សែភាពយន្ត​ថ្មី​ខ្លះ​ត្រូវ​ចាក់ផ្សាយ​តាម​អ៊ី​ន​ធឺ​ណេត​។​

​រឿង​ជែម​ស៍ប៊ន​ថ្មី​នេះ​នឹង​មាន​តែ​នៅតាម​រោងកុន​ប៉ុណ្ណោះ ដោយ​បណ្តា​រោង​ភាពយន្ត​ដែល​ជួប​ការលំបាក​សង្ឃឹមថា ជែម​ស៍ប៊ន​នឹង​ទាក់ទាញ​ហ្វូង​មនុស្ស​ត្រឡប់មកវិញ​៕

​រឿង “No Time To Die” ចាប់ផ្តើម​ដាក់​បញ្ចាំង​តាម​រោងកុន​លើ​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ