ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹម ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១មាន៩៨,៩៤ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៣១ ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៩៦៦.៩៣១នាក់។លើកុមារ អាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ៨៥,៥១ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់៕សរន
សូមជូនតារាង៖