ជាមួយនឹងពេលវេលាជាច្រើនឆ្នាំមកហើយ Royal Enfield បានសរបញ្ជាក់អោយឃើញពីវត្តមាននិងគោលជំហររបស់ខ្លួននៅក្នុងប្រវត្តសាស្ត្រនៃការជិះម៉ូតូជាច្រើន។ ជាមួយនឹងម៉ូតូម៉ាកយីហោចំណាស់ជាងគេបំផុតនៅលើពិភពលោក Royal Enfield ត្រូវបានគេស្គាល់អស់រយៈពេល ១២០ ឆ្នាំមកហើយទាក់ទងនឹងគុណភាព ការរចនា និងតម្លៃសមរម្យ។ ដោយផ្តោតលើការនាំយកម៉ូតូដែលមានលក្ខណៈសាមញ្ញប៉ុន្តែគួរឱ្យចាប់អារម្មណ៍និងអាចចូលដំណើរការបានយ៉ាងល្អ Royal Enfield បានដំណើរការនៅក្នុងប្រទេសឥណ្ឌានិងជាង ៦០ ប្រទេសជុំវិញពិភពលោក។ ជាមួយនឹងកន្លែងអភិវឌ្ឈន៍ជាច្រើនិងនៅក្នុងទីក្រុងទំនើបៗដូចជា Leicestershire ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ក្រុមហ៊ុន Royal Enfield ផលិតម៉ូតូរបស់ខ្លួននៅឯ Tamil Nadu សម្រាប់ពិភពលោក។

ដូចជាវិសាលភាពពេញមួយឆ្នាំ Royal Enfield បានពង្រីកប្រជាប្រិយភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយនឹងចំនួនម៉ូតូកើនឡើងនៅលើដងផ្លូវឥតឈប់ឈរ។ ម៉ូតូ Royal Enfield មានភាពលេចធ្លោនៅក្នុងកែវភ្នែករបស់អ្នកបើកបរមិនថាអ្នកក្រលេកទៅជ្រុងណានោះទេ ជាពិសេសនៅពេលចតនៅចំពីមុខម៉ូតូតែម្តង។ សូមអរគុណចំពោះរូបរាងបែបក្លាសិកនិងសាកសមបំផុតសម្រាប់អ្នកចូលចិត្តលេងម៉ូតម៉ូតូ (customized) ហើយនេះជាហេតុមួយធ្វើអោយ Royal Enfield លក់ដាច់បំផុតរហូតមកដល់ពេលនេះបានចំនួន ១៥ គ្រឿងហើយសម្រាប់ខែកញ្ញាឆ្នាំ ២០២១។ មោទនភាពមួយទៀតដែលយើងអាចនិយាយបាននោះគឺ Royal Enfield ជាម៉ាកម៉ូតូដែលសម្បូរបែប ឧទាហរណ៍មានស្រាប់នោះគឺនឹងការគាំទ្រយ៉ាងច្រើននៅម៉ូតូបែប side car. ហើយម៉ូតូនេះផងដែរមានពណ៌កំពូលទាំងបីដូចជាខ្មៅ ទាហានចាស់ និង ទឹកដោះគោ។

យីហោម៉ូតូមួយក្នុងចំណោមម៉ាកម៉ូតូដែលត្រូវបានរំពឹងទុកថាល្អបំផុតនៅឆ្នាំ ២០២១ Royal Enfield ឥឡូវនេះមាន ៥ ម៉ូឌែលដូចជា Classic និង Bullet, ម់ូតូកំលាំងម៉ាស៊ីនភ្លោះ Royal Enfield Interceptor & GT Continental, ម៉ូតូបែបផ្សងព្រេង off-road Himalayan និងម៉ូតូ Cruiser Meteor 350.  Royal Enfield  ផ្តល់ជូនអ្នកនូវតម្លៃនិងប្រម៉ូលសិនពិសេសជាច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ចាប់ផ្តើមពីតំលៃ ៣៥០០ ដុល្លារអ្នកអាចក្លាយជាម្ចាស់ម៉ូតូជាមួយការធានារយៈពេល ២ ឆ្នាំនិងថែមជូនមួកសុវត្ថិភាពនិងស្លាកលេខដោយឥតគិតថ្លៃ។ លើសពីនេះដោយមានកិច្ចសហការពីធនាគា AEON, ធនាគារ Bread, KB, ស្ថាប័នមហានគរនិងធនាគារដៃគូរដទៃទៀតដែលអាចឱ្យអតិថិជនអាចធ្វើជាម្ចាស់ម៉ូតូ Royal Enfield បានយ៉ាងងាយស្រួល។ សូមអញ្ជើញមកទស្សនាបន្ទប់តាំងបង្ហាញ Royal Enfield នៅមហាវិថីសហព័ន្ធរុស្សីក្រោយស្ពានអាកាស ៧ មករា ឬទំនាក់ទំនងមកកាន់លេខទូរសព្វ ០៩៥ ៦៦៦ ៣៧២/ ០១៧ ៨៦៦ ៦៧១/ ០១០ ៣០០ ១៨៥ សម្រាប់ព័ត៌មានបន្ថែម។ សម្រាប់ការបើកសាកល្បង អតិថិជនអាចធ្វើការកក់ទុកជាមុនបានតាមរយះ៖ https://www.royalenfield.com/kh/en/forms/book-test-ride/