ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុមហ៊ុន VAAC – VIP Air Ambulance & Charter Flight បាន​ជម្រាប​ជូនដំណឹងនិងប្រកាស​ដល់​អតិថិជន និង សាធារណជន​ថា​៖ VAAC បានដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា​ថ្មី​របស់ខ្លួន បន្ទាប់ពី​ប្រតិបត្តិ​ការបម្រើ​អតិថិជន​ជាង​មួយឆ្នាំ​កន្លងមកនេះ​។​

​គោលបំណង​នៃ​ការផ្លាស់ប្ដូរ​និមិត្តសញ្ញា​ថ្មី​របស់​ក្រុមហ៊ុន គឺ​ស្របតាម​ទិសដៅនិង​ទស្សនៈ​​ថ្មី ដែល​បាន​ដាក់ចេញដោយ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​គុណភាពនិង​សេវាកម្ម​ដ៏​ល្អ​បន្ថែម​​ជូន​អតិថិជន​ ។ ការ​រចនា​និមិត្តសញ្ញា​ថ្មី (​ឡូ​ហ្គូ​) មួយ​នេះ​ឡើង គឺ​ដើម្បី​បន្ថែម​នូវ​ភាព​ទាក់​   ទា​ញ និង​ស្រស់ស្អាត ដោយ​ប្រើប្រាស់​ពណ៌​ទឹកមាស ទៅលើ​គំនូសនិង​រូប​យន្តហោះ សម​ស្រប​ទៅនឹង​អត្ថន័យ​នៃ​ការផ្ដល់​សេវាកម្ម​ប្រកបដោយ​គុណ​តម្លៃ និង​គុណភាព​របស់​ក្រុម​ហ៊ុន ជាមួយនឹង​ពាក្យ By 3 Ladies និង​ពាក្យកាត់​ថា VAAC​។

​បន្ថែម​ពីលើ​នេះ​ទៀត ការ​រចនា​និមិត្តសញ្ញា​ថ្មី​នេះ​ឡើង គឺ​ដើម្បី​បញ្ចៀស​ការយល់ច្រលំ​រប​ស់​សាធារណជន និង​អតិ​ឋិ​ជន​ដោយហេតុ​កន្លងមក​មានការ​បន្លំ​យក​និមិត្តសញ្ញា ​VAAC​ទៅប្រើ​ប្រាស់​ពី​សំណាក់​ក្រុមហ៊ុន​ដទៃ​និង​មាន​ចេតនា​ទុច្ចរិត​ចង់​ឲ្យ​មាន​ការយល់ច្រលំ​ពី​អតិថិជន​ថា​កំពុងតែ​ទទួល​សេវាកម្ម​ពី​VAAC​ ។ គួរ​បញ្ជាក់ថា VAAC មាន​ស្ថាបនិក​តែ​ចំនួន​បី​រូប​ប៉ុណ្ណោះ​គឺ​លោកស្រី ខែ​ក ខេមរ៉ា​ត់ កញ្ញា​វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា និង​លោកស្រី ជួន ម៉ូ​លីកា​។

​សូមជម្រាបថា​៖​ក្រុមហ៊ុន VAAC ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​ស្ត្រី​វ័យក្មេង​ចំនួន​បី​រូប បាន​ចាប់ដៃគ្នា​បើក​ដំណើរការ សេវាកម្ម​យន្តហោះ​សង្គ្រោះបន្ទាន់ និង​យន្តហោះ​បែប​ឯកជន​ហៅ​កាត់​ថា VAAC – VIP Air Ambulance &Charter flight​។ ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ VAAC បានទទួល​នូវ​ការគាំទ្រ​យ៉ាងច្រើន និង​មាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន ដោយសារតែ VAACមានការ​សហការ​ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំង​នៅក្នុងនិង​ក្រៅ​ប្រទេ​ស​ក្នុងការ​រៀបចំ​ឯកសារ​បញ្ជូន​អ្នកជំងឺ​បាន​លឿន រហ័ស​ទាន់​ចិត្ត ប្រកបដោយ​វិជ្ជាជីវៈ រក្សា​បាន​នូវ​ក្រមសីលធម៌ ផ្តល់នូវ​ទំនុកចិត្ត​ជូន​អ្នកជំងឺ ព្រមទាំង​តម្លៃ​សមរម្យ​ជូន​អតិថិជន​។​

​ក្រុមហ៊ុន VAAC បាន​ស្នើឱ្យ​អតិថិជន និង​សាធារណជន​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ចៀសវាង​ការ​ភ័ន្ត​ច្រ​លំ​រវាង​ក្រុមការងារ​VAAC និង​ក្រុមហ៊ុន​ដទៃ​។ ជា​ចុងក្រោយ VAAC សូម​គោរព​ជូនពរ​បងប្អូន​ឲ្យ​ជួបតែ​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕Ph