ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យដោះលែងយានយន្តដែលក្រសួងសាធា រណការនិងដឹក ជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ចំនួន ២២៩ គ្រឿងមុនកាលកំណត់ជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្ម ឡើងវិញ។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះនៅក្នុងផេកហ្វេកបុកសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរថា៖«សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិ តកំណត់ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីងនិងមន្ទីរសាធារណការនិងដឹកជញ្ជូនតាមបណ្តារាជធានី- ខេត្តមួយចំនួន»។
ផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានបន្តថា៖«សូមជំរាបថានាពេលថ្មីៗនេះដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាលហើយរាជរដ្ឋា ភិបាលបានរៀបចំកែសម្រួលនិងដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំ ណើរការឡើងវិញសាលារៀន ផ្សារទំនើបផ្សារសាធារណៈ តំបន់ទេសចរណ៍និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិ ច្ចនិងសង្គម ផ្សេងៗទៀត។ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយនិងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យនិងការឃាត់ទុកយានយន្ត ក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង២២៩គ្រឿងខាង លើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង»។
ផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖«ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការដោះលែងនិងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែនប៉ុន្តែសូមម្ចាស់យានយន្តម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរពនិងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដី ជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ហើយសូមឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោ យមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះ ទៀតក្រសួងត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់»។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជាសូមកោតសរសើរដល់ក្រសួងសាធារណការនិងដឹកជញ្ជូននិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តយ៉ាង ម៉ឺងម៉ាត់ដោយឈរលើបទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕