​ ​ឃាត់ខ្លួន​ប្អូនថ្លៃ​ម្នាក់​យក​ដាវ​កាប់​បងថ្លៃ​ឲ្យ​រងរបួស​នៅ​ស្រុក​សំរោង​ទង​

1383
ចែករម្លែក

(​កំពង់ស្ពឺ​)៖​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​បាន​យក​ដាវ​ទៅ​កាប់​បងថ្លៃ​ប្រុស​បណ្តាល​ឲ្យ​រងរបួស​។​ង​ហេតុការណ៍​បាន​កើតឡើង​នៅក្នុង​ភូមិ​ជ្រលង​ស្កូវ​ឃុំ​រលាំងចក​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ជា​សុ​ជឿន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅក្នុង​ភូមិ​ជ្រលង​ស្កូវ​ឃុំ​រលាំងចក​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ត្រូវ​ប្អូន​របស់​ប្រុស​របស់​ប្រពន្ធ​។​ជនសង្ស័យ​ឈ្មោះ​នាង​សុរិយា​ហៅ​វិត​អាយុ​៣០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ដោយ​យក​ដាវ​កាប់​បងថ្លៃ​បណ្តាល​រងរបួស​ដើមទ្រូង​ខាងឆ្វេង​។​ប្រភព​បាន​បន្តថា​ការកាប់​នេះ​ផ្តើមចេញពី​ការផឹកស៊ី​រហូតដល់​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា​ស្រាប់តែ​ជនសង្ស័យ​ត្រូវជា​ប្អូនថ្លៃ​បាន​ចូល​ក្នុងផ្ទះ​ទាញ​ដាវ​មក​កាប់​លើ​ខ្លួន​ជនរងគ្រោះ​មួយ​ដាវ​រួច​រត់​គេចខ្លួនបាត់​។​

​ប្រភព​ដដែល​បាន​បន្តថា​រហូតដល់​ព្រឹក​ទើប​ជនរងគ្រោះ​ដាក់ពាក្យ​ប​ណ្យឹ​ង​នៅ​ប៉ិ​ស្តិ៍​រលាំងចក​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​នៅ​ចំណុច​មុខ​រង​ចក្រ​សារ​ព្រី​ណារ​ថ្នលទទឹង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នង​រដ្ឋា​ន​ខេត្តកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម