ដោយៈ​សុផល​/ភ្នំពេញ​៖ ក្រុមហ៊ុន​រថយន្ត Hyundai នៅតែ​បន្ត​នាំចូល​រថយន្ត​ម៉ូ​ឌែ​ល​ថ្មី​មកកាន់​ទីផ្សារ​កម្ពុជាដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​របស់ខ្លួនខ​ណៈការ​បញ្ជា​ទិញ បាន​ហក់​ឡើង​ខ្ពស់ក្នុងពេលដែល​ក្រុមហ៊ុន​បានប្រកាស​ទទួល​ការ​កក់​ទុកជាមុន បើទោះបីជាស្ថានភាព​កូ​វីដនៅ​កម្ពុជានៅតែ​បន្ត​អូសបន្លាយ​ក៏ដោយ​។​

​អាច​និយាយបានថា ក្រុមហ៊ុន​រថយន្ត Hyundai គឺជា​ក្រុមហ៊ុន​នាំចូល​រថយន្ត​ស៊េរី​ថ្មី​មួយ ដែលមាន​ចំណែក​ទីផ្សារ​ខ្ពស់​ជាងគេ​មួយ​នៅក្នុង​ទីផ្សារ ជាមួយនឹង​ការគាំទ្រ កម្រិត គុណ​ភាព តម្លៃ និង​ផាក​សុកភាព បាន​យ៉ាងច្រើន​ពី​អតិថិជន​ក្នុង​ទីផ្សារ​កម្ពុជា​។ ស្ថិតក្នុង​បរិបទ​កូ​វីដ ១៩​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​កូរ៉េ​មួយ​នេះ មិនបាន​បង្អាក់​នូវ​ការនាំ ចូល​រថយន្ត​ម៉ូ​ឌែ​ល​ថ្មីៗ មក​បំពេញតម្រូវការ​ពលរដ្ឋ​កម្ពុជា​នោះទេ ព្រោះ​តម្រូវការ​នៅតែ បន្ត​មាន ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​ទី​២៩ ខែកញ្ញា​នេះ ក្រុមហ៊ុន​ខេ​ម​កូ ម៉ូ​ធ័​រ ខម​ភេ​នី បាន​បើក​បង្ហាញ​នូវ​រូបរាង​ដ៏​ថ្មីស្រឡាង ដែល​ពោល​ពេញ​ទៅដោយ​លក្ខណៈពិសេសៗ ជាច្រើន​នៃ​រថយន្ត STARIA ដែលជា​ប្រភេទ​រថយន្ត​ដ៏​ទំនើប​ស៊េរី​ថ្មីនិង​មាន​មុខងារ​ជាច្រើន(MPV)រូបរាង​របស់STA​R​IA បានបង្ហាញ​ពី ស្តង់ដារ​លំដាប់​ខ្ពស់​នា​ជំនាន់​ថ្មី​នេះ របស់​ត្រកូល​ហ៊ីយ៉ាន់ដាយ​។​

STARIA គឺជា​ឈ្មោះ​ដែល​ត្រូវបាន​រួមបញ្ចូល​គ្នា​រវាង “Star” និង “Ria” ដោយ​ផ្អែក​ទៅ លើ​គុណភាព​នៃ​ផលិតផលដែល​បាន​ផ្តោតទៅលើ​យានយន្តនាពេលអនាគតដែល​ឆ្លុះ​បញ្ចាំង ពី​តម្លៃ​របស់​វា និង​លក្ខណៈ​ដ៏​អ​សា្ច​រ្យ​នៃ​ការ​រចនា ក៏ដូចជា ការច្នៃប្រឌិត​នូវ រូបរាង​ដ៏​លេច​ធ្លោរ​មួយ​នេះ​។​STARIA បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Hyundai ក្នុង​វិស័យ​ឧស្សាហកម្មយានយន្ត​ចល័ត​ នាពេល​អនាគតក្នុងនាម​ជា​អ្នកតំណាងឱ្យ​ផ្នែក​ផ្គត់ផ្គង់​គ្រឿង​​​​​​​​យានជំនិះ​ដ៏ទំនើបនិង​ឆ្លាត​វៃ​បំផុត​ក្រោម​ចក្ខុវិស័យ​របស់ ‘‘​កា​រវិ​វ​ឌ្ឈ​ន៍​ដើម្បី​មនុស្ស​ធម៌​’’​។​STARIA ត្រូវបាន​បំពាក់​ដោយ​លក្ខណៈពិសេសៗ ហើយ​ជួយ​សម្របសម្រួល​ផ្តល់ បទពិសោធន៍ ថ្មី ដល់​អ្នកបើកបរ និង​អ្នករួមដំណើរ​ផងដែរ ជាមួយ​ពេលវេលា​ដ៏​មានតម្លៃ ឲ្យ​កាន់ តែមាន​សមិទ្ធិផល និង​អត្ថប្រយោជន៍​។​

STARIAបានផ្តល់​នូវ​រូបរាង​ខាងក្រៅ​ដ៏​អស្ចារ្យនិង​ភាពថ្លៃថ្នូរស្រដៀង​ទៅនឹង​យានអវ​កា​ស​នា ពេលអនាគត​។ ផ្នែក​ខាងមុខ​រំលេច​ដោយ​បន្ទាត់ ចង្កៀង​វែង​ចែងចាំង​ទៅ នឹង​ពន្លឺ​ពេល​ថ្ងៃ និង ​ចង្កៀង​ភ្លើង​ហ្វា​ស្ថិតនៅ​ពីក្រោម​ ។ STARIA​ ត្រូវបាន​បន្លឺឡើង​ដោយបង្អួចបែប Panoramic និង​ខ្សែក្រវ៉ាត់​ក្រោម​ដែល​បញ្ជាក់​ពី ភាព​ឥត ខ្ចោះ​នៃ​ផ្ទៃ​ខា ង ក្នុង​ដ៏ ធំ​ទូលាយ របស់​វា​។ កម្ពស់​របស់​កាប៊ីន​ក៏ត្រូវ​បានធ្វើ​ឡើង ទៅ តាម​ស្តង់ដា​ខ្ពស់ ដែល​ផ្តល់ ភាពងាយ​ស្រួល និង​ផាសុកភាព វា​សមស្រប​សម្រាប់ ការប្រើប្រាស់ ទាំង​អាជីវកម្ម និង​គ្រួសារ​។​

​លោក Brian KO នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន ខេ​ម​កូ ម៉ូ​ធ័​រ ខម​ភេ​នី បាន​មាន​ប្រសាសន៍ថា “ STARIA គឺជា​ការ​បដិវត្តន៍​ថ្មី​ទាំងស្រុង​នៃ​យានជំនិះ​ចល័ត MPV នៅក្នុង​ក្រុមហ៊ុន Hyundai ដែល​បើក​យុគ​សម័យថ្មី​។ “ STARIA នឹង​ផ្តល់ជូន​នូវ បទពិសោធន៍ ដ៏ ថ្មី ដោយ​ការ​រចនា​ច្នៃប្រឌិត បច្ចេកវិទ្យា​ទំនើបៗ​ដ៏​ទាន់សម័យជាមួយនឹងលក្ខណៈ​ពិសេស​​ថ្មីៗ រំលេច​នូវ​ភាពថ្លៃថ្នូរ​ដល់​អតិថិជន​” ។​

​លើក​នេះ STARIA បាន​ភ្ជាប់​មក ដោយមាន​៣​ជម្រើស​សម្រាប់​អតិថិជន គឺ STARIA Lounge ៧​កៅអី​, STARIA Premium ១១​កៅអី និង STARIA Deluxe ១១​កៅអី​. The All New STARIA នឹង​មកដល់​នៅ​កម្ពុជា​ក្នុង​ខែតុលា​ឆាប់ៗ​នេះ ដើម្បី​ប្រាកដថា​វា​ជា​យាន​យន្ត ជំនាន់​ថ្មី លក្ខណៈពិសេស​នៃ​រូបរាង និង​ការផ្លាស់ប្តូរ​ផ្តាច់មុខ​ដ៏​ប្រណីត ព្រមទាំង​ភាព ស៊ីវីល័យ​។​

​អ្នកស្រី លាង សា​រ៉េ​ន ប្រធាន​ផ្នែក​លក់ បាន​មានប្រសាសន៍ថា “ យើង​ពិតជារំភើបខ្លាំង​ណា​ស់​ចំពោះ​រថយន្ត​ជំនាន់​ថ្មី The All New STARIA ឥឡូវនេះ យើង​បាន​បើក ទទួល​កក់​ទុក​ជាមុន ហើយ នាង​ខ្ញុំ​ជឿជាក់ថា​រថយន្ត All New STARIA 2022 មិន​ត្រឹម​ជា​រថយន្ត​ដ៏​ស្រស់ស្អាត​ទេ តែ​ជា​រថយន្ត​ដែល​បង្ហាញ ពី ភាព​ជោគ​ជ​យ័ ឧត្តមភាព និង​ភាព​ឈានមុខ​គេ​នៅក្នុង​ការ​ប្រាថ្នា​របស់លោក​អ្នកផង​ដែរ​។​”

​សូមបញ្ជាក់ថា Hyundai ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៩ បានផ្តល់​សេវាកម្មដែលមាន​​គុណភាព​ខ្ពស់​ជូន​អតិថិជន​។ ក្រុមហ៊ុន ខេ​ម​កូ ម៉ូ​ធ័​រ ខម​ភេ​នី ជា​ក្រុមហ៊ុន​នាំចូល និង​ចែក​ចាយ ផ្តាច់មុខ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​។ ផ្គត់ផ្គង់​នូវ​រថយន្ត​ប្រភេទ SUV LINE UPនិង​សេវាកម្ម​ចល័ត​ជាច្រើន​ក្នុង​រយៈពេល១០​ឆ្នាំ​ចុង​ក្រោយនេះ​។ក្រុមហ៊ុន​កំពុង បង្កើន​​នូវ ផលិតផល​របស់ខ្លួន ជាមួយនឹង​យានយន្ត​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ នាពេល​អនាគត ឲ​កាន់តែ​មាន​ភាព​រីកចម្រើន និង​គង់វង្ស ដែល​ផ្តល់ជូន​នូវ​ដំណោះស្រាយដល់​ការប្រកួតប្រជែង​នៃ​ពិភពលោក​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ក្រុមហ៊ុន Hyundai មាន​គោល​បំណង ជួយ​ជ្រោមជ្រែង​ដល់ “​កា​រវិ​វ​ឌ្ឈ​ន៍​ដើម្បី​មនុ​ស្សធ​ម៏​” ជាមួយនឹង ដំណោះ​ស្រាយចំពោះ​ចរាចរ​ណ៏​ដ៏​ឆ្លាត​វៃដែល​អា​ចត​ភ្ជាប់​រវាង​មនុស្សនិង​ផ្តល់​ពេលវេលាដ៏​មាន​តម្លៃ​ដល់​អតិថិជន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ សូម​ទំនាក់ទំនង មកកាន់​លីង​ខាង ក្រោម នេះ​៖http://camko-motor.com (http://camko-motor.com/) or https://www.facebook.com/HyundaiCamko​