ដោយ:អង្គារ៍ហេង/ភ្នំពេញ:កាលពីយប់ថ្ងៃទី២៩ខែកញ្ញាកម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងបានចំនួន១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូចចំនួនបីគ្រឿង នៅ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឱ្យដឹងថា នៅយប់ថ្ងៃទី២៩ខែកញ្ញាកម្លាំងអន្តរាគមន៍នៃ ស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានចេញល្បាតមកដល់ ចំណុចតំបន់ បឹង កក់ក៏ ប្រទះ ឃើញ ក្រុម ម៉ូតូ ធំ មួយ ក្រុមមាន ចំនួន ១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូចចំនួនបីគ្រឿង ហើយ កែច្នៃបំពង់ស៊ឺម៉ាំង ឮសំឡេង កងរំពងពេញដងផ្លូវ ក៏ សហការ ជាមួយ កម្លាំង អន្តរាគមន៍ ខណ្ឌដូនពេញ ឃាត់នាំ ទៅ កាន់ អធិកា រដ្ឋាន នគរបាលខណ្ឌដើម្បី ដកហូត ទុក បណ្តោះអាសន្ន និង ឱ្យម្ចាស់ ម៉ូតូ ទៅ យក បំពង់ស៊ឺម៉ាំង ហ្ស៉ី ន មក ដាក់ វិញ និង ភ្ជាប់មកជាមួយនូវឯកសារ ម៉ូតូ ទើប ប្រគល់ម៉ូតូឱ្យវិញ៕សរន