ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានប្រកាស​ពី​ការបន្ត​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស ចំនួន ២០៥ នាក់ ដែលជាតួលេខមួយ ខ្ពស់ជាងសព្វមួយដង នៃប្រវត្តិវីរុសកូវីដ ដែលកើតមានក្នុងខេត្តនេះ នៅពេលអ្នកជាសះស្បើយ ១៨ នាក់ និង​មាន​អ្នកស្លាប់​ថ្មី ២ នាក់ ។​

​អ្នក​ដែល​វិជ្ជមាន​កូ​វីដ ១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​, មណ្ឌល​ព្យាបាល សាលាបឋមសិក្សា គំរូ​ក្រុង​, មណ្ឌល​ព្យាបាល វិទ្យាល័យ តេ​ជោ ហ៊ុនសែន ទឹក​ហូត​, មណ្ឌល​ព្យាបាល វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង មណ្ឌល​វិទ្យាល័យ ហ៊ុនសែន បរិបូណ៌ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថាៈ មកដល់ ពេលនេះ ខេត្តកំពង់ឆ្នាំង មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ៤.០៩៤ នាក់ , អ្នក​ដែល បានជា​សះស្បើយ សរុប​ចំនួន ៣.០៣៩ នាក់​, អ្នកស្លាប់​សរុប​ចំនួន ១០៦ នាក់ និង​អ្នក កំពុង​សម្រាក​ព្យាបាល ចំនួន ៩៤៩ នាក់ ៕/V​