​ដោយៈ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌឫស្សីកែវ បានរៀបចំ​ពិធី ជួប​សំណេះ​សំណាល ជាមួយ​មន្ត្រីរាជការ​ទាំ​ង​អស់ ក្នុងឱកាស​អបអរសាទ​រ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ ក្រោម​អធិបតីភាព​លោក ឯក​ឃុន​ដឿ​ន អភិបាលខណ្ឌ ឫស្សីកែវ ។​

​ក្នុងឱកាស​នោះ លោក ឯក ឃុន​ដឿ​ន បានផ្តល់​ការលើកទឹកចិត្ត ជូន​មន្ត្រី ក្នុង​ម្នាក់ៗទទួលបាន​ថវិកា ៥០.០០០ រៀល អង្ករ ២៥ គីឡូក្រាម ទឹកក្រូច​កន្លះ​កេស និង​សាប៊ូ១​ដុំ​។

លោក​អភិបាលខណ្ឌ បាន​ផ្តាំ​ផ្ញេ​ី​អោយ​មន្ត្រី​ទាំងអស់ បន្ត​អនុវត្ត វិធាន​សុខាភិបាល និង​អនុវត្ត​អោយបាន​នូវ ៣​កុំ និង ៣​ការពារ​៕/V​