ភ្នំពេញៈ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សរសេរ​អបអរ​ទៅនឹង​មាន​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​វត្ថុ​បុរាណ​ខ្មែរ​ពី​ចក្រភព​អង់គ្លេស​។​

​លោក​បានសរសេរថា ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តាមរយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​ក្នុងការ​ទាមទារ​បានជា​បន្តបន្ទាប់​នូវ​វត្ថុ​បុរាណ​នានា ដែលជា​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ ហើយ​ត្រូវបាន​យក​ចេញពី​ទឹកដី​កម្ពុជា​កាលពី​អតីត ឱ្យបាន​វិល​ចូល​មាតុភូមិ​វិញ​។ ជាក់ស្តែង​វត្ថុ​បុរាណ​ដែល​ទទួលបាន​នាពេលនេះ​បាន​ឆ្លុះបញ្ចាំង​នូវ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀ់​ត​ក្នុង​បេសកកម្ម​ដ៏​មានតម្លៃ​នេះ​។​ជាមួយគ្នានេះ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស​ដែល​បាន​ផុ្ត​ល់​កិច្ចសហការ​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​ឱ្យ​ដំណើរ​ទទួលបាន​វត្ថុ​បុរាណ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​។

​លោក​បន្តថា​កាយវិការ​ដ៏​ប្រពៃ​នេះ​សរ​បញ្ជាក់​ពី​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ក្នុង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​ដែលមាន​សារៈសំខាន់​សម្រាប់​ថែរក្សា និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​រៀងៗ​ខ្លួន​។​
​កន្លងមក ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បានទទួល​ជា​បន្តបន្ទាប់​នូវ​វត្ថុ​បុរាណ​ជាច្រើន​ត្រលប់​មកពី​ចក្រភព​អង់គ្លេស ដូចជា​គ្រឿងអលង្ការ​មាស សម័យអង្គរ និង​វត្ថុ​បុរាណ​ដទៃ​ផ្សេងទៀត ក៏ដូចជា​បានទទួល​ពី​បណ្តា​ប្រទេស​នានា​មាន​ជា​អា​ទិ័ សហរដ្ឋ​អាម៉េរិក ជប៉ុន ថៃ​ជាដើម​។ ការវិល​ត្រលប់​មកកាន់​មាតុភូមិ​វិញ មិន​ត្រឹមតែ​ជា​ក្តីសប្បាយ​រីករាយ​សម្រាប់​ប្រជាជន​ខ្មែរ​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​បង្ហាញ​នូវ​ការទទួលបាន​នូវ​ដួងព្រលឹង​ជាតិ​មួយ ដែល​បាន​បាត់បង់​ដោយសារ​មូលហេតុ​ផ្សេងៗ​ក្នុង​អតីតកាល មក​គង់ប្រថាប់​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​៕​សរន​