ដោយ​:​ភ្នំ​ស្វាយ​/​កំពង​ធំៈ​អភិបាលខេត្ត​កំពង់​ធ៎​ថា​សប្បាយចិត្ត​ដែល​បាន​ទៅធ្វើ​ការ​នៅ​ស្រុក​ក៎ណើត​ឯ​ខេត្តបាត់ដំបង់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​តែ​លោ​កនៅ​អាល័យ​ណាស់​នឹង​ពលរដ្ឋ​ក៏​ដូច​មន្ត្រី​កងកម្លាំង​នៅ​ខេត្ត​បច្ចុប្បន្ន​ដែល​នឹង​សូម​លា​នោះ ។​

​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០២១​ថា ” រយ​:​ពេល​នៃ​ការបំពេញ​ការងារ​ប្រមាណ​ជា​១៨​ឆ្នាំ​(​ជា​អភិបាលខេត្ត​៥​ឆ្នាំ​) នៅ​ខេត្តកំពង់ធំ ខ្ញុំ​ពិតជា​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្ត​នេះ​។

លោក សុខ លូ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន (រូបថតឯកសារ)

​លោក​បាន​សរសេរ​បន្ត​ថា (​លោក​)​សប្បាយ​ចិត្តនឹង​ទៅ​បំពេញការងារ​នៅ​បាត់ដំបង​ដែលជា​ស្រុកកំណើត តែ​លាយឡំ​ដោយ​អារម្មណ៍​ក្តុល​ក្តួល​នឹក​បងប្អូន​ខេត្តកំពង់ធំ ។ កំពង់ធំ ខ្ញុំ​នៅតែ​ស្រឡាញ់​អ្នក ។​

​សូមបញ្ជាក់ថា ក្នុង​ព្រះរាជក្រឹត្យ​ផ្សេងៗ​គ្នា​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ព្រះបរមនាថ​នរោត្តម សីហមុនី ចុះ​កាលបរិច្ឆេត​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ តែមួយ​បាន​ត្រាស់បង្គាប់​ផ្ទេរ​ភារកិច្ច​អភិបាលខេត្ត​ចំនួន​៧​ខេត្ត​។​
​ក្នុងនោះ ១. លោក​សុខ លូ ពី​អភិបាល​ខេត្តកំពង់ធំ​ទៅជា​អភិបាលខេត្ត​បាត់ដំបង ។ ២. លោក​ងួន រតនៈ ពី​អភិបាលខេត្ត​បាត់ដំបង ទៅជា​អភិបាល​ខេត្តកំពង់ធំ ។​៣. លោក​ថង សាវុន ពី​អភិបាល​ខេត្តរតនគិរី ទៅជា​អភិបាលខេត្ត​មណ្ឌលគិរី ។​៤. លោក​ស្វាយ សំ​អ៊ាង ពី​អភិបាល​មណ្ឌលគិរី ទៅជា​អភិបាលខេត្ត​ស្ទឹងត្រែង ។​៥. លោក​ញ៉ែម សំអឿន ជា​អភិបាល​ខេត្តរតនគិរី ។​៦.​លោក​ម៉ៅ ធនិន​ពី​អភិបាលខេត្ត​ពោធិ៍សាត់​ទៅ​ជា​អភិបាល​ខេត្តកំពត និង​៧. លោក​ជាវ តាវ ពី​អភិបាល​ខេត្តកំពត​ទៅជា​អភិបាលខេត្ត​ពោធិសាត់ ។​

​ចំពោះ​ខេត្តកំពង់ធំ គិតពី​ឆ្នាំ​១៩៧៩ មកទល់​ឆ្នាំ​២០២១ នេះ មាន​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍ ,​ប្រធាន​គណៈកម្មាធិការ​ប្រជាជន ឬ​ហៅថា​អភិបាលខេត្ត​ចំនួន​១១ រូប ។​

​ក្នុងនោះ​មាន​៖១. លោក​រស់ ឈុន (១៩៧៩-១៩៨០),២.​លោក​ងួន ញ៉ិល (១៩៨០-១៩៨៤), ៣.​លោក​សូ ហាន់ (១៩៨៤-១៩៨៥),៤.​លោក​ខៀវ ហ៊​ល (១៩៨៥-១៩៩១),៥.​លោក​អ៊ុន នឹង (១៩៩១-១៩៩៣ ) ,៦.​លោក​ជៀង អំ (១៩៩៩៣-១៩៩៩) ,៧. លោក​នូ ភឿង (១៩៩៩-២០០៣) ,៨. លោក​ណាំ ទុំ ( ២០០៣-២០០៩) ,៩.​លោក​ឈុន ឈន់ (២០០៩-២០១៣) ,១០.​លោក​អ៊ុត សំអន (២០១៣-២០១៦)​និង​១១. លោក​សុខ លូ (២០១៦-២០២១) ៕​សរន