ដោយៈ វណ្ណៈ / ព្រះសីហនុៈ ស្ត្រី​ម្នាក់​បាន​ស្លាប់ នៅក្នុង​អណ្តាតភ្លើង ដ៏​សន្ធោសន្ធៅ កាលពី​ម៉ោង ៧ យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នេះ ។ សមត្ថកិច្ច បាន​អះអាងថា ជា​ករណី​ចាក់​សាំង ដុត​សម្លាប់​ខ្លួនឯង​ក្នុងផ្ទះ នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ស្ត្រី​រងគ្រោះ ឈ្មោះ កែវ ពៅ អាយុ​៦៩​ឆ្នាំ បាន​ដុត​សម្លាប់ខ្លួន នៅក្នុង​ផ្ទះ បណ្ដាលឱ្យ​ផ្ទះមួយ​ខ្នង ទំហំ ៦​ម៉ែត្រ គុណ​នឹង ១៥ ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ឆេះ​អស់ទាំង​ស្រុង រួម​នឹង​សម្ភារៈ ទ្រព្យសម្បត្តិ មួយចំនួនទៀត​។​

​តាម​ការបំភ្លឺ​ពី​កូនប្រុស របស់​ស្ត្រី​រងគ្រោះ ឈ្មោះ លី ក្បក់ អាយុ ២១ ឆ្នាំ បាន​ប្រាប់ សមត្ថកិច្ច​ថាៈ ម្តាយ​របស់ខ្លួន បាន​ខឹង​ខ្លួន ចំនួន ២ ថ្ងៃ​មកហើយ រួច​នៅពេល​កើតហេតុ ខាងលើ គាត់​បាន​ចាក់​សាំង​ដុត​ផ្ទះ សម្លាប់ខ្លួន​តែម្តង​។

​ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច បានប្រគល់ សាកសព​ជនរងគ្រោះ ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕/V​