ដោយ៖ ភ្នំសន្ធុក -ភ្នំស្វាយ / កំពង់ធំ៖ ផ្លូវទឹកមួយខ្សែ ចេញពីក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទៅដល់បឹងទន្លេសាប ដែលមានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ មានអ្នកដឹកជញ្ជូនរត់ ៥ ទូកដ ដែលអាចរកចំណូលសល់ (កាត់ចំណាយប្រេង និងហូបចុករួច) បាន ២០ ម៉ឺនរៀល ទៅ ៤0 ម៉ឺនរៀល ក្នុង ១ ថ្ងៃ ទោះបីស្ថិតក្នុងបរិបទកូវីដ ១៩ យ៉ាងណាក្តី ។
លោក សុខ ចាន់ធី អ្នករត់ទូកដ បានប្រាប់ថាៈ បច្ចុប្បន្ននេះ ពិបាករកការងារ ពិបាករក ចំណូល ព្រោះតែខ្លាចរអា ហ្នឹងជំងឺកូវីដ ១៩ ។ ដោយឡែក នៅខេត្តកំពង់ធំ មុខរបរ ជាអ្នករត់ទូកដ ក៏ប្រឈមក៏ដោយ ក៏ត្រូវតែរក ហើយរកមិនសល់លុយក៏ដោយ។
ក្រុមអ្នករត់ទូក បានប្រាប់ស្រដៀងគ្នាដូច្នេះថាៈ ជីវិតអ្នករត់ទូកដ គឺជាជីវិតមួយ រស់នៅលើទឹក ហើយពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ឬពីស្រុកមួយ ទៅស្រុកមួយ ពីភូមិមួយ ទៅភូមិមួយ គឺវាមិនងាយ ក្នុងការធ្វើដំណើរនោះទេ វាប្រឈម នឹងហានិយភ័យ ឬប្រឈមនឹងគ្រោះថ្នាក់ ជាយថាហេតុ ។
ការរត់ទូកដ គឺមានការលំបាក នៅពេលភ្លៀងធ្លាក់ ខ្យល់ និងទឹកធ្លាក់ បើមិនចេះមើល ខ្សែទឹក មើលធាតុអាកាស នោះនឹងឱ្យគ្រោះថ្នាក់បានដែរ ហើយក្នុងបរិបទកូវីដ១៩ នេះ ចំណូលមិនសូវបានទេ ដោយសារតែគ្មានភ្ញៀវ មកទស្សនា នៅឯទន្លេសាប ។ ប៉ុន្តែដោយ ឆ្លាស់វេន ជើងរត់គ្នា បើបានរត់អាចចំណូល បានពី ២០ ម៉ឺនរៀល ទៅ ៤០ ម៉ឺន ក្នុង១ថ្ងៃ ដែរ។ នេះកាត់ចំណាយហើយផង ប៉ុន្តែវាមិនអាចចេញរត់រាល់ថ្ងៃទេ ដ្បិតគ្មានអ្នកជិះ។
តែក្រៅពីការដឹកជញ្ជូនភ្ញៀវ ក៏មានការដឹកទំនិញផ្សេងៗ ដូចជា ស្រូវអង្ករ ប្រេងម៉ាស៊ូត ត្រីសាច់បន្លែ និងគ្រឿងទេស ផ្សេងៗទៀត ។
បើសិនមានភ្ញៀវ ជិះទូកដ ពួកគាត់ គឺពួកខ្លួន ត្រូវតែសួរព័ត៌មាន ពីភ្ញៀវសិន ថាតើលោកអ្នក មកពីណា ខេត្តណាដែរ បើមកពីខេត្តផ្សេង ពួកយើងមានការខ្លាចរអា ខ្លះមិនហ៊ានទទួលទេ។
ហើយទាល់តែមាន ការចាក់វ៉ាក់សាំង ការពារមេរោកកូវីដ១៩ គ្រប់ចំនួន ទើបអនុញ្ញាតឲ្យជិះ ឬចម្លង ក៏ទៅគោលដៅ ពោលគឺពួកខ្លួន បានការពារ និងគោរព តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ ៣ កុំ របស់សម្ដេចតេជោ ហ៊ុន សែន នានយករដ្ឋមន្ត្រី៕/V