ដោយៈទេពកង្រី/កំពង់ឆ្នាំង: អ្នកនាំពាក្យរបស់សាលាស្រុកកំពង់លែងបានជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ ៥០ c ចាប់ពីចំណុចចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចចព្រំប្រទល់ខេត្តកំពង់ធំគឺត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
អ្នកនាំពាក្យបញ្ជាក់ថា ដោយពិនិត្យឃើញថាកម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០c ចាប់ពីចំណុចចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចពំ ប្រទល់ខេត្តកំពង់ធំ ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើ ៗ និងបណ្តាលឱ្យទទួលរងការខូចខាតខ្លាំងក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់ទៅមក ។
ដោយ មើលឃើញពីស្ថានភាពជាក់ស្តែងលើកំណាត់ផ្លូវ ៥០c និងដើម្បីថែរក្សាការពារកំណាត់ផ្លូវ ៥០ c នេះឲ្យមាន សភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ត និងបង្កាលើករណីគ្រោះថ្នាក់ដោយប្រការណាមួយសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់រដ្ឋបាលស្រុកដោយសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការផ្អាកជា បណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ ៥០ c ចាប់ពីចំនុច ផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និង មានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើការវិញ ។
អ្នកនាំពាក្យសាលាស្រុកកំពង់លែង សូមសាធារណៈ និងជនបងប្អូន ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ ៥០ C ចាប់ពីចំណុចផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕សរន