ដោយៈទេពកង្រី/កំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង លោក ម៉ន វុទ្ធី ទីប្រឹក្សាសម្ដេចចៅហ្វាវាំង គង់ សំអុល និង ជាប្រធានក្រុមការងារចុះជួយ មូលដ្ឋានស្រុកជលគិរីលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ អគារសិក្សាមួយខ្នងកម្ពស់ពីជាន់ អគារទីចាក់ការមួយខ្នង បណ្ណាល័យ មួយខ្នង បន្ទប់អនាម័យមួយខ្នង និងរបងថ្ម នៅវិទ្យាល័យប្រពៃគិរី ស្ថិតនៅឃុំព្រីគ្រី ស្រុកជលគិរី ។

សំណង់ទាំងនេះជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕សរន

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារសិក្សានៅវិទ្យាល័យប្រពៃគិរី