ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំ​ពេញៈកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ​និង​នគរបាល​ខណ្ឌដង្កោ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​សង្ស័យ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១ នៅខាងមុខ​ខ្លោងទ្វារវត្ត​ពោធិ៍​ញាណ ផ្លូវ​៣៧១ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​ប្រភព​បញ្ជាក់ថា​ក្នុង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​បាន​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​សុទ្ធសឹង​ជា​ភេទ​ប្រុស​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​រួមគ្នា​។​ដោយមាន​ការសង្ស័យ​ក៏​ហៅ​ធ្វើការ​ត្រួតពិនិត្យ​ក៏​ឃើញ​សម្ភារ​សម្រាប់ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ក៏​ឃាត់ខ្លួន​តែម្តង​។

​លោក​អធិការនគរបាល​ខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ យ៉ា​ត ភា​រ៉ា អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ ផ្សារ​ដើម​គរ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ទី​២.​ឈ្មោះ ផាន ផា​រី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ដណ្តឹង​ធំ ឃុំ​ដណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។ ទី​៣.​ឈ្មោះ សុខ ចាន់​ឌី អាយុ​៤១​ឆ្នាំ មុខរបរ​ទិញ​អេតចាយ ទីលំនៅ​ភូមិ​ដណ្តឹង​ធំ ឃុំ​ដណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។ ទី​៤.​ឈ្មោះ អ៊ុ ម៉ាប់ អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ដណ្តឹង​ធំ ឃុំ​ដណ្តឹង​និង​ទី​៥.​ឈ្មោះ អូន ម៉ា​លីន អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅតាម​ទីសាធារណៈ សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​បឹ​ក​កេងកង រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​តាង​មាន​៖ ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​, កន្ត្រៃ​កាត់​ក្រណាត់​, សោរ​ខ្សៀ​, សោរ​ខ្សៀ​, ដង្កាប់​, ទូរស័ព្ទដៃ ,​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ពណ៌​ក្រហម​ខ្មៅ គ្មាន​ផ្លាកលេខ (​ម៉ូតូ​រ៉ឺម៉ក​ចាស់​) ។​
​សមត្ថកិច្ច​កំពុង​ចាត់ការ​តាមច្បាប់​៕​សរន​