ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី ០១ ខែតុលាលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន ក្រុមការងារថ្នាក់ខេត្តចុះជួយឃុំកោះថ្កូវព្រមទាំងក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ ឆ្នាំង ចែកជូនដល់មនុស្សចាស់ជរាចំនួន ១៥៦គ្រួសារ ក្នុងកម្មវីធី « ទិវាមនុស្សចាស់» ស្ថិតនៅក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ។

អំណោយដែលចែកជូនលោកតា លោកយាយ ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម , មី ២កេ ស អាវយឺតមួយ , អាវរងារមួយ, ក្រណាត់សមួយដុំ , ម៉ាស១០បន្ទះ , មុងមួយភួយមួយ, ក្រមាមួយ , សារុងមួយ និងថវិកាចំនួន២០ម៉ឺន រៀល។លោកស្រីក៏បាននាំយកគ្រឿងឧបភោគភេសជ្ជៈនិងថវិកាមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តកោះថ្កូវផងដែរ ៕សរន